ពូទីន ពិភាក្សាពីតម្លៃប្រេងជាមួយព្រះរាជបុត្រ សាវឌីអារ៉ាប៊ី បន្ទាប់ពីកិច្ចប្រជុំ ​G20

ចែករំលែក៖

ប្រធានាធិបតីពូទីន បង្ហាញក្តីសង្ឃឹមចង់ឲ្យរុស្ស៊ីនិង OPEC ទទួលបានកិច្ចព្រមព្រៀងធ្វើឲ្យតម្លៃប្រេងប្រសើរឡើងវិញ។ បន្ទាបពីកិច្ចប្រជុំនៅហានចូល ប្រទេសចិន ប្រធានាធិបតីពូទីន បានជួបពិភាក្សាទ្វេភាគីជាមួយព្រះរាជបុត្រ Mohamad Bin Salman សាវឌីអារ៉ាប៊ី ស្តីពីបញ្ហាផ្សេងៗពិសេសគឺតម្លៃប្រេងតែម្តង។ ភាគីរុស្ស៊ីចង់ឲ្យមានតម្លៃប្រេងប្រើសើរជាងនេះដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សា ព្រះរាជបុទ្រ Mohamad Bin Salman បញ្ជាក់ថា ទីផ្សារប្រេងលើពិភពលោក មិនអាចមានលំនឹងឡើយ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការរបស់ប្រទេស OPEC និងរុស្ស៊ី ក៏ដូចជាមួយប្រទេសដទៃទៀតដែលមានធុនធានប្រេង។

ព្រះអង្គបញ្ជាក់ទៀតថា តម្លៃប្រេងលើពិភពលោកនឹងឡើងថ្លៃវិញប្រសិនបើប្រទេសផលិតប្រេងកាត់បន្ថយការផលិតនោះ ក៏ដូចជារក្សាការផលិតដូចដើម ។ បច្ចុប្បន្នប្រទេសរុស្ស៊ីនិងសាឌីអារ៉ាប៊ី ជាប្រទេសនាំប្រេងទៅកាន់ទីផ្សារអន្តរជាតិច្រើនបំផុតលើពិភពលោក។

កន្លងមកតម្លៃប្រេងធ្លាក់ចុះ និងការដាក់ទណ្ឌកម្មរុស្ស៊ី បានធ្វើឲ្យប្រទេសនេះខាតបង់ទឹកប្រាក់រាប់រយពាន់លានដុល្លារ។ អ្វីដែលធ្វើឲ្យតម្លៃប្រេងមិនអាចឡើងថ្លៃបាននាពេលនេះគឺអ៊ីរ៉ង់ បង្កើតការផលិតនៅនាំចេញទៅក្រៅប្រទេស ក្រោយពេលដែលអ៊ីរ៉ង់រួចផុតពីទណ្ឌកម្ម៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print