មន្រ្តីរដ្ឋបាលជលផលខេត្តក្រចេះចុះបង្ក្រាបបទល្មើសស្រុកឆ្លូង

ចែករំលែក៖

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៦ លោក ម៉ុក ពន្លក នាយរង ខណ្ឌជលផលក្រចេះបានដឹកនាំកម្លាំង មន្ត្រីជលផលខេត្ត និងផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វសហការជាមួយគណៈបញ្ជា ការឯកភាព រដ្ឋបាលស្រុកឆ្លូង និងកង កម្លាំងប្រដាប់អាវុធ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងគ្រូឆៃអេង បឹងប្រា បឹងកូនសត្វ ស្ថិតក្នុងឃុំកញ្ជរ និងឃុំព្រែក សាម៉ាន់ ស្រុកឆ្លូង ។

លោក ម៉ុក ពន្លក បានបញ្ជាក់ឲ្យដឹងថា រដូវបិទនេសាទឆ្នាំនេះ បើទោះជាទឹកទន្លេ មេគង្គឡើងយឺត មានកម្ពស់ទឹកទាបជាង បណ្តាលឆ្នាំមុនៗក្តី តែបច្ចុប្បន្នបឹងទាំងអស់ខាងលើមានកម្ពស់ទឹកមធ្យមអាចធ្វើឲ្យ ហ្វូង ត្រីគ្រប់ប្រភេទចូលតាមព្រែកតូចៗ មួយចំនួនមករស់នៅពងកូន ព្រមទាំងស្វែង រកចំណីនៅទីនោះយ៉ាងច្រើនធ្វើឲ្យជនខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តបទ ល្មើសនេសាទខុសច្បាប់ ។ ដោយប្រើប្រាស់ ឧបករណ៍ខុសច្បាប់ដូចជាស្បៃមុង សាច់អួន ក្រឡាញឹក និងឆក់ត្រីផងដែរដើម្បីយកមកចាប់ត្រីទាំងតូចទាំងធំបំផ្លិចបំផ្លាញធនធានជលផលនៅក្នុងតំបន់នេះ ។

នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បន្តថា ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរយៈពេលពេញមួយថ្ងៃម្សិលមិញនេះ គឺសមត្ថកិច្ចចម្រុះទទួលបានលទ្ធជាច្រើនមានដូចជាចាប់រឹបអូសនិងបំផ្លាញ ចោលរបាំងស្បៃមុង២៥ខ្សែមានប្រវែងជិត៣ពាន់ម៉ែត្ររឹបអូសលូស្បៃមុងចំនួន២៤ មាត់លូ និងលូធ្វើពីសាច់អួនក្រឡាញឹក ចំនួន២គ្រឿង និងកាប់បំផ្លាញចោលបង្គោលចម្រឹងប្ញស្សី និងកូនឈើជិត៤០០ដើមចាក់លែងត្រីចម្រុះទាំងតូចទាំងធំចូលបឹងធម្មជាតិប្រហែលជិត៣០០គីឡូក្រាម ។

លោក ម៉ុក ពន្លក បន្តទៀតថា ការធ្វើ នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ខាងលើ គឺវាធ្វើឲ្យមានការបំផ្លិចបំផ្លាញធនធានជលផលយ៉ាងធ្ងន់ធ្ងរ ពិសេស នោះបណ្តាលឲ្យប៉ះពាល់ហ្វូងត្រីធំតូចនិង ជីវចម្រុះជាច្រើនដែលរស់នៅអន្លង់ទឹក។ ដូច្នេះដើម្បីថែរក្សាការពារ និងអភិរក្ស ធនធានជលផលឲ្យគង់វង្ស គឺទាមទារឲ្យមានកិច្ចសហការរវាងសមត្ថកិច្ចជំនាញ ជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងសហ គមន៍នេសាទ និងប្រជាពលរដ្ឋផងដែរ ៕

katie (2) katie (3) katie (1)

ដោយ៖ ហេង នរិន្ទ្រ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print