រដ្ឋាភិបាលជប៉ុនស្នើពលរដ្ឋប្រុងប្រយ័ត្នពីព្យុះ​ Namtheunm

ចែករំលែក៖

ព្យុះទីហ្វុង ណាំធឿម Namtheum កំពុងតែវាយប្រហារប្រទេសជប៉ុន បង្កឲ្យមានការហូរច្រោះបាក់ដី នៅជិតទីក្រុងណាហ្គាសាគី ដែលស្ថិតនៅភាគពាយព្យ នៃកោះ Kyushu ប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទនេះ ជាមួយនឹងសញ្ញាព្រមានថានឹងមានខ្យល់កន្ត្រាក់ខ្លាំងបាក់ដី និងបង្កជាទឹកជំនន់កើតឡើង ។ ទីភ្នាក់ងារអាកាសធាតុប្រចាំតំបន់នេះបានបញ្ជាក់យ៉ាងដូច្នេះ ។

មជ្ឈមណ្ឌុលព្យាករណ៍អាកាសធាតុជប៉ុន បានឲ្យដឹងថាព្យុះ Namtheunm វាយប្រហារនៅជិតទីក្រុង Nagasaki នៅវេលាម៉ោង១ព្រឹកមិញ ម៉ោងក្នុងតំបន់ ហើយខ្យល់ព្យុះនេះបានបោកបក់ឆ្ពោះទៅត្រង់ ទៅកាន់តំបន់ភាគខាងជើង ដែលមានល្បឿនយឺត ១៥គីឡូម៉ែត្រក្នុង១ម៉ោង ។

JMA បានបញ្ជាក់ថា Namtheum បានវាយប្រហារមកលើដែនដីភាគកណ្តាល ដែលបង្កនូវផលប៉ះពាល់ ផ្ទៃដីប្រមាណ ១.០០២ហិកតា ដោយល្បឿនរបស់ព្យុះនេះមានចន្លោះពី៦៤ និង ៧២ម៉ែត្រក្នុង១ម៉ោង នៅជិតមជ្ឈមណ្ឌលតែម្តង និងមានរយៈចម្ងាយប្រមាណ ៧០គីឡូម៉ែត្រពីផ្នែកកណ្តាលនៃព្យុះ ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print