រដ្ឋសភាកម្ពុជាថ្កោលទោសដាច់អហង្ការចំពោះភាគីថៃដែលបន្តធ្វើសកម្មភាពនានារំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់

ចែករំលែក៖

ភ្នំពេញ : រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបាន សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ប្រជាជនស្លូតត្រង់ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរថៃបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់និងព្រះសង្ឃរងរបួសធ្ងន់ និងស្រាលចំនួន២៩អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពេលដែលពលរដ្ឋកម្ពុជាកំពុងធ្វើការទាមទារដោយសន្តិវិធីឱ្យមានការគោរពសិទ្ធិរស់រានមានជីវិតលើទឹកដីកំណើតរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ រដ្ឋសភាកម្ពុជា បានសម្តែងនូវការខកចិត្ត និងថ្កោលទោសដាច់អហង្ការចំពោះភាគីថៃដែលបន្តធ្វើសកម្មភាពនានាដែលរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់កម្ពុជា-ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC) នាពេលកន្លងមក។ ទង្វើទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តនយោបាយ និងការខិតខំប្រឹងប្រែងនានាដើម្បីស្ដារឡើងវិញនូវសុខសន្តិភាព និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទូចដល់ភាគីថៃឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបជាបន្ទាន់ និងគ្មានលក្ខខណ្ឌនិងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់នូវការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ជាពិសេសការជំរុញការបង្កើត និងពង្រាយក្រុមសង្កេតការណ៍អាស៊ានឱ្យបានឆាប់ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់!
-អាជ្ញាធរថៃប្រើច្បាប់ថៃនៅលើទឹកដីកម្ពុជា
-ទាហ៊ានថៃអនុវត្តច្បាប់ថៃនៅលើទឹកដីអធិបតេយ្យកម្ពុជា៕

...

ប្រភព : (PRU)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print