តើរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើអ្វីខ្លះ? តើប្រជាពលរដ្ឋកម្ពុជា អាចទុកចិត្តរាជរដ្ឋាភិបាលបានដែរឬទេ?

ចែករំលែក៖

Om Pal:
តើរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើអ្វីខ្លះ? តើប្រជាពលរដ្ឋកម្ពុជា អាចទុកចិត្តរាជរដ្ឋាភិបាលបានដែរឬទេ?

ភ្នំពេញ ៖ តើរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើអ្វីខ្លះ? តើប្រជាពលរដ្ឋកម្ពុជា អាចទុកចិត្តរាជរដ្ឋាភិបាលបានដែរឬទេ? ខ្ញុំសូមរៀបរាប់ការងារដ៏ច្រើនលើសលប់ របស់រាជរដ្ឋាភិបាលយើងកំពុងធ្វើ និងផ្ដល់ទំនុកចិត្តដ៏ខ្ពស់បំផុតសម្រាប់ជាពលរដ្ឋកម្ពុជា រហូតមានពាក្យមួយលើកឡើងថា នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកម្ពុជា មានអាយុមិនសូវច្រើនប៉ុន្មាននោះទេ ហេតុអ្វីសក់ស្កូវច្រើនម្ល៉េះ? គឺដោយសារការខិតខំគិតគ្រប់ជ្រុងជ្រោយដើម្បីជាតិ មានដូចជា÷

ទី1. ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីសង្គ្រាម5ថ្ងៃរហូតមកដល់ថ្ងៃនេះ សម្ដេចតែងតែព្យាយាមខិតខំដោះស្រាយរៀបចំយុទ្ធសាស្ត្រកងទ័ព ជួយកងទ័ព ព្យាយាមយកចិត្តទុកដាក់ដោះស្រាយការរស់នៅរបស់ប្រជាពលរដ្ឋ ព្យាយាមទំនាក់ទំនងដឹកនាំថ្នាក់នាំរដ្ឋ ដើម្បីជួបនិងទទួលជួបជាមួយ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រមុខការទូតគ្រប់បណ្ដាប្រទេសផ្សេងៗ រួមទាំងព្រឹកថ្ងៃនេះសម្ដេច ក៏បានជួបសម្ដែងការគួរសមជាមួយតំណាង អង្គការunesco ដើម្បីដោះស្រាយបញ្ហាប្រទេសកម្ពុជា ផងដែរ។

ទី2. នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីសង្គ្រាម5ថ្ងៃមកដល់ថ្ងៃនេះ តែងតែព្យាយាមដោះស្រាយបញ្ហាសង្គ្រាម បញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច ទទួលជួបសម្ដែងការគួរសមជាមួយប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រមុខការទូតបណ្ដាលប្រទេស លោកប្រធានអាស៊ាន លោកប្រធានអង្គការសហប្រជាជាតិ រៀបលិខិតថ្កោលទោសសៀមឈ្លានពានផ្សេងៗ រៀបចំស្នើសុំការអន្តរាគមន៍ផ្សេងៗ និយាយរួមខ្ញុំរាប់មិនអស់ទេ គឺច្រើនលើសលប់ គឺគ្រប់យ៉ាងខិតខំដើម្បីការពារជាតិ ដើម្បីស្វែងរកដោះស្រាយសន្តិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

ទី3. ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី តាំងពីសង្គ្រាមប្រាំថ្ងៃមកដល់ថ្ងៃនេះ សម្ដេចតែងតែផ្ដោតសំខាន់លើទំនាក់ទំនងអន្តរជាតិ ជំនួបទ្វេភាគីរវាងប្រទេសនិងប្រទេស គ្រប់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ជាក់ស្ដែងដូចការប្រជុំសភាអាស៊ានកាលពីល្ងាចមិញនេះ បានថ្កោលទោសនិងវាយបកតាមបែបច្បាប់អន្តរជាតិ ចំពោះសៀម រហូតអគ្គរាជទូតសៀមនិងគណៈប្រតិភូសៀម ខ្មាស់បណ្ដាប្រទេសផ្សេងៗពេញអង្គប្រជុំ។

ទី4. ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺតែងតែចូលចិត្តទុកដាក់នៅកិច្ចការងារថ្នាក់ក្រោមជាតិ និងពន្លឿនការអភិវឌ្ឍន៍ជាច្រើន រាប់មិនអស់ ដូចជាបងប្អូនបានឃើញ ផ្លូវអាកាស ផ្លូវទឹក ផ្លូវទ្បឿនលឿន ផ្លូវជាតិធំតូ មន្ទីរពេទ្យ សាលារៀន ការឧបត្ថម្ភផ្សេងៗ ជាច្រើន មុខ ដើម្បីអភិវឌ្ឍន៍ជាតិ ដែលស្ថិតនៅក្នុងកាលៈទេសៈសង្គ្រាមសៀមឈ្លានពាន និងត្រៀមខ្លួនសម្រាប់ផលប្រយោជន៍ជាតិ ក្រោយបញ្ចប់សង្គ្រាមសៀមឈ្លានពាន។

ទី5. ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាំងពីសង្គ្រាម5ថ្ងៃរហូតមកដល់ថ្ងៃនេះ ខ្ញុំចូលមើលសកម្មភាពការផ្សាយរបស់ឯកឧត្តម តាមfacebook គឺរៀបចំការងារថ្នាក់រដ្ឋបាលជាតិ រាប់សិបចំណុច រាប់ពីប្រជាការពារភូមិ រហូតអភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធជាច្រើន ដែលឯកឧត្តមគ្រប់គ្រង ដើម្បីធានាសន្តិភាព សុខសុវត្ថិភាព ស្ថេរភាពសង្គម ខ្ញុំរៀបរាប់មិនអស់ទេ បងប្អូនអាចចូលទៅមើលផ្ទាល់បានកិច្ចការច្រើនណាស់។

ទី6. ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា តាំងពីសង្គ្រាម5ថ្ងៃរហូតមកដល់ថ្ងៃនេះ តែងតែខិតខំរៀបចំកងទ័ព អាវុធ ស្បៀងអាហារ តម្រូវការចាំបាច់របស់កងទ័ព ការពារប្រជាជន ទទួលជួបសម្ដែងការគួរសមបង្កើនទំនាក់ទំនងល្អជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិ តាមបណ្ដាលប្រទេសផ្សេងៗ ឲ្យតែឮសំឡេងតម្រូវការរបស់កងទ័ពនិងប្រជាជនដែលត្រូវសៀមឈ្លានពាន គឺព្យាយាមដោះស្រាយជូនភ្លាមៗ គឺធ្វើការលឿនរហ័សខ្លាំងណាស់ គួរឱ្យគោរពខ្លាំងណាស់។

ទី7. ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន តាំងពីសង្គ្រាម 5 ថ្ងៃរហូតមកដល់ថ្ងៃនេះ តែងតែខិតខំតវ៉ាការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ របស់កម្ពុជាដើម្បីផ្ញើទៅនឹងជម្រាបជូននូវអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាការឃ្លានពានរបស់សៀម មកលើប្រទេសកម្ពុជា។ សម្រាប់ខ្ញុំ ឯកឧត្តមគឺជាឧបនាយករដ្ឋមន្ត្រីការបរទេសខ្មែរខ្លាំង បច្ចេកទេសតវ៉ានិងរៀបចំឯកសារ ពិតជាអស្ចារ្យ។

ទី8. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល តាំងពីសង្គ្រាម5ថ្ងៃរហូតមកដល់បច្ចុប្បន្ន ត្បិតថាប្រទេសយើងកំពុងតែមានសង្គ្រាមសៀមឈ្លានពាន ប៉ុន្តែក៏ជាឱកាសជាច្រើនដែលមានសហប្រតិបត្តិការពាណិជ្ជកម្ម ដែលលោកជំទាវបានរៀបចំ ក្នុងទំនាក់ទំនងផ្សេងៗ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រទេសកម្ពុជា ដើម្បីធានាបានរាល់ការអភិវឌ្ឍន៍ និងលើកកម្ពស់សេដ្ឋកិច្ច។ សម្រាប់ខ្ញុំ លោកជំទាវ ត្បិតមានអាយុតិចមែន ប៉ុន្តែចំណេះដឹង នឹងការដឹកនាំ គឺខ្លាំង ធ្វើការច្បាស់ៗ។

ទី9.

រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ តាំងពីមានសង្គ្រាម5ថ្ងៃរហូតមកដល់បច្ចុប្បន្ន ខ្ញុំពិតជាសរសើរឯកឧត្តមណាស់ ទទួលបងប្អូនពលកររាប់ម៉ឺននាក់ រៀបចំកន្លែងការងាររាប់ម៉ឺនកន្លែង ទៅជួបសម្ដែងការគួរសមជាមួយពលករ ខិតខំលើកទឹកចិត្តផ្ដល់គំនិត គិតទៅឯកឧត្តមតាំងពីឡើងជារដ្ឋមន្ត្រីក្រសួងការងារមក សកម្មភាពឯកឧត្តមមិនមែនទើបតែ ប្រទេសមានសង្គ្រាមសៀមឈ្លានពានទេ គឺខិតខំទាំងយប់ទាំងថ្ងៃ មិនដែលឃើញថ្ងៃណាឯកឧត្តមដើរលេងកម្សាន្តឡើយ។

នៅមានក្រសួងពាក់ព័ន្ធជាច្រើនទៀតដែលខ្ញុំរៀបរាប់មិនអស់ ការរៀបរាប់ទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនបានដឹងពីការខិតខំលះបង់របស់រាជរដ្ឋាភិបាលយើង។ ហើយកុំមានពាក្យថា ខ្ញុំលើកជើង សរសេរខុសការពិត ប្រឌិតរឿង បើមិនជឿទៅទេសូមទៅមើលដោយខ្លួនឯង។

ហើយរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលតាំងពីសង្គ្រាម5 ថ្ងៃរហូតមកដល់ថ្ងៃនេះ គឺសុទ្ធតែនីតិវិធីត្រូវកាលវេលា ដើម្បីជាដំណោះស្រាយសម្រាប់ប្រទេសកម្ពុជា និងដើម្បីស្វែងរកសន្តិភាពជួនប្រជាពលរដ្ឋកម្ពុជា។ នីតិវិធីទាំងអស់នេះ ជាយុទ្ធសាស្ត្រដោយច្បាស់លាស់ជាក់ស្ដែង របស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយនៅក្នុងពេលសង្គ្រាមសៀមឈ្លានពាន និងនៅពេលអនាគតដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាយើង។

...

រាល់ការរៀបរាប់ទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនបានដឹង និងជាអ្វីដែលខ្ញុំបានឃើញរាល់កម្មភាពផ្សេងៗ របស់រាជរដ្ឋាភិបាលយើងបានធ្វើដើម្បីជាតិមាតុភូមិប្រជាជនកម្ពុជា។ សូមអរគុណចំពោះចំណាយពេលវេលាក្នុងការអាននិងសូមជួយបន្ថែមបើមានចំណុចខ្វះខាត៕ ចប់…
19.09.2025.
ប្រភព ៖ Hok Nave

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print