រឿងគប់ឆ្កែក្លាយជាហិង្សា បាញ់ប្រហារលើគ្រួសារ១ កំពុង​អង្គុយជុំគ្នាមុខផ្ទះ បណ្តាលឲ្យ ស្លាប់៣នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

​ខេត្តកំពត ៖ គ្រួសារ​មួយ​កំពុងជួបជុំ​គ្នា​ក្នុង​រដូវ​បិណ្ឌ​ភ្ជុំ​អង្គុយ​នៅ​មុខ​ផ្ទះ ស្រាប់​តែ​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ដល់​ឈប់​មុខ​ផ្ទះ​ហើយ​ដក​កាំភ្លើងខ្លី​បាញ់​​រះ បណ្ដាល​អោយ​មានមនុស្សស្លាប់​នៅ​នឹង​កន្លែងចំនួន​2​នាក់​ និង​2​នាក់​ទៀត​រង​របួសធ្ងន់​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ តែ​ទៅ​មិន​ទាន់​ដល់​ពេទ្យ​​ផង​ផង៏បានស្លាប់​ម្នាក់​ទៀត (សរុប​អ្នក​ស្លាប់​ក្នុង​ហេតុ​ការ​ណ៍បាញ់ប្រហា​រនេះ​មាន​ចំនួន​3​នាក់​ និងរបួសធ្ងន់ម្នាក់)។​

​ករណីបាញ់ប្រហារខាងលើនេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​8​យប់​ថ្ងៃ​ទី​២០ខែកញ្ញា​ ឆ្នាំ​២០២៥ នៅ​ភូមិ​ស្រែ​ព្រៃ​ ឃុំ​វត្ត​អង្គ​ខាងត្បូង ​ស្រុក​បន្ទាយមាស​ ខេត្តកំពត ។

​តាម​ការ​រៀបរាប់​របស់ស្ត្រី​ឈ្មោះ​ហួ​ន ​ប្រាណ​ អាយុ​៣៧ ឆ្នាំ​ ត្រូវជា​​សាច់ញាតិរបស់​ជន​រង​គ្រោះខាងលើ​បាន​ប្រាប់​ឱ្យដឹង​ថា​ ជនរងគ្រោះ​​ដែល​បាន​ស្លាប់និងរបួស​​ក្នុង​ការ​បបាញ់ប្រហារនេះ​រួមមាន១-​ឈ្មោះ​ញ៉ែ​ត ​ជ្រឿ​ន​ ភេទស្រី អាយុ​65​ឆ្នាំ​ ត្រូវជាម្តាយរបស់ឈ្មោះហួន ប្រាណ (បានស្លាប់)​ និង២-ឈ្មោះ​ហួ​ន​ ជ្រុ​យ​ ភេទស្រី អាយុ​32​ឆ្នាំ​ ត្រូវជាប្អូនស្រីរបស់ឈ្មោះហួន ប្រាណ​ (បានស្លាប់) និង​៣-​ឈ្មោះ​ឯម ​វី​ ភេទប្រុស អាយុ​53​ឆ្នាំ​ ត្រូវជាប្តីរបស់ឈ្មោះហួន ប្រាណ (បានស្លាប់) និង៤-​ឈ្មោះ​រ៉ា​ សុខ​ហេង​ ភេទប្រុស អាយុ​21​ឆ្នាំ​ ត្រូវជាកូនរបស់ឈ្មោះហួន ប្រាណ (របួសធ្ងន់) ។​​

ស្ត្រីឈ្មោះ​ហួ​ន​ ប្រាណ​ និយាយ​ប្រាប់​បន្ត​ថា មុនពេលកើតហេតុ នា​​រដូវ​បិណ្ឌ​ភ្ជុំ​ ជួបជុំ​បងប្អូន​ហើយ​កូនប្រុស​របស់គាត់ដែលត្រូវ​គេ​បាញ់រង​របួសធ្ងន់​នោះ​​ កំពុង​​អាំង​បបែល​ហើយ​ឆ្កែ​វា​ព្រូស​ ក៏យក​ស្បែកជើង​គប់​ឆ្កែ​ខ្ទាត​ស្បែកជើង​ត្រូវ​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​មានរឿង​រ៉ាវ​ប្ដឹងផ្ដល់​គ្នា​ម្ដង​ជា​2​ដង​។​ ពេល​នោះ​ក្រុម​សាច់​ញាតិជន​រង​គ្រោះ​បាន​សុំ​ទោស​ស្ត្រី​ដែល​ខ្ទាត​ស្បែកជើង​ត្រូវ​រួចរាល់​ហើយ​ តែ​​ស្ត្រីនោះ​មិន​ព្រម​មិន​សុខចិត្ត​ក៏ទូរ​ស័ព្ទហៅ​បុរស​ជា​ប្ដី​ដែល​ជា​ទាហាន​នោះ​ជិះ​ម៉ូតូ​មក​ឈប់​ ហើយ​ចុះ​​ដក​កាំភ្លើងខ្លី​បាញ់​ដួលរ​ណូ​ក​រណែល​តែ​ម្ដង ​​។ អ្វី​​ដែល​គួរ​អោយ​អាណិត​ស្ត្រី​ម្នាក់​មិន​ទាន់​ស្លាប់​សុំ​លើកដៃ​អង្វ​រ ​បែ​រ​ជា​ជន​នោះ​មក​​វាយ​បន្ថែម​ទៅ​លើ​ជន​រង​គ្រោះ​ទាំងដែល​មិន​ទាន់​ដាច់ខ្យល់​។​

ស្ត្រី​ខាងលើបានបន្ត​ថា​ ​ជុំវិញករណីខាងលើជា​គំនុំយូ​រហើយ​រឿង​គ្រួសារ​គាត់​ទៅ​ជួយ​ឃាត់​គេ​ឈ្លោះ​គ្នា​ទំនាស់​ទី​2​រឿង​ជះ​ទឹក​បុណ្យចូលឆ្នាំ​។​ទោះជា​បែប​ណា​គេ​ចាត់​ទុក​ថា​អ្នក​ឃាតក​ពិតជា​ឃោរ​ឃៅ​​ណាស់​។​

...

ក្រោយកើតហេតុ ​នគរបាល​ខេត្ត​ស្រុក​បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​១៥គ្រាប់​ហើយ​អត្តសញ្ញាណ​អ្នក​បបាញ់ក៏​ស្គាល់​អស់ហើយ​ដែរ​កំពុង​តែ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print