សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជូន ជនសង្ស័យជនជាតិវៀតណាមចំនួន០៤នាក់ទៅកាន់សាលាដំបូងខេត្ត ករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបញ្ជូន ជនសង្ស័យជនជាតិវៀតណាមចំនួន០៤នាក់ ទៅកាន់សាលាដំបូងខេត្ត ករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥នេះថាជនសង្ស័យមានទី១នឈ្មោះ ហ្វា ហ្វាងជុង អាយុ៣០ឆ្នាំមស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។
២ឈ្មោះ ង៉ូ វ៉ាន់វិនមភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត។
៣.ឈ្មោះ ង្វៀង មិញកុង ភេទប្រុស អាយុ៣៨ឆ្នាំមស្នាក់នៅបន្ទប់ជូលភូមិបាវិតកណ្តាល សង្កាត់ ក្រុងបាវិត។

និងទី៤ឈ្មោះ ត្រឹង វ៉ាន់ហឹង ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែកញ្ញាមឆ្នាំ២០២៥កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតលើ និងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ដោយសមត្ថកិច្វបានឃាត់ខ្លួនជនសង្ស័យចំនួន០៤ ជនជាតិវៀតណាម:
និង ដកហូតចាប់យកសម្ភារៈវត្ថតាងរួមមាន:សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៥៣៦.២៨ក្រាមរថយន្ត០១ គ្រឿង ទូរសព្ទ័ដៃ ០៧គ្រឿង – លិខតឆ្លងដែន០២ក្បាល- អត្ត/បណ្ណ័វៀតណាម០១សន្លឹកព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។

...

បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print