ប្រទេសចិន៖ នាថ្ងៃទី18 ខែកញ្ញា ឆ្នាំ2025 កិច្ចប្រជុំតុមូលរដ្ឋមន្រ្តីចិន–អាស៊ាន ស្តីពីបញ្ញាសិប្បនិម្មិត បានប្រព្រឹត្តឡើងនៅទីក្រុងណាននីង។ រដ្ឋមន្រ្តីមកពីប្រទេសចិន និងប្រទេសអាស៊ានបានជួបប្រជុំគ្នា ដើម្បីពិភាក្សាលម្អិតអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្ម ការបណ្តុះបណ្តាលបុគ្គលិក និងកិច្ចសហការក្នុងតំបន់។
កិច្ចប្រជុំនេះ មិនត្រឹមតែបង្ហាញពីតួនាទីរបស់ក្វាងស៊ី ក្នុងនាមជាច្រកសម្រាប់ការទំនាក់ទំនង និងសហការជាមួយអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ផងដែរថា ចិន និងអាស៊ានមានបំណងចង់ចូលរួមគ្នា ស្ថាបនាពិភពឌីជីថលសម្រាប់អនាគត៕ដោយ៖តារា
(មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី)
...