ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់នៅវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៥ នៅចំណុចភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងយោងតាមបណ្ដឹងរបស់ឈ្មោះ ហុង ចេម ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៥០នាទី នៅពេលដែលកូនស្រីខ្លួនឈ្មោះ ហៀង កញ្ញា ភេទស្រី អាយុ ១២ឆ្នាំ ជិះម៉ូតូម៉ាកHonda wave(rsx) ពណ៌ខ្មៅលាយស អត់ស្លាកលេខ០១គ្រឿងទៅទិញនំហូបនៅចំណុចកើតហេតុខាងលើ ដោយទុកម៉ូតូចោលអត់បានដកសោ ក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកតែម្តង។
ក្រោយទទួលបានបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង មករា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលពោធិ៍ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយវត្ថុតាងម៉ូតូម៉ាកHonda wave (RSX)ពណ៌ខ្មៅលាយស អត់ស្លាកលេខចំនួន០១គ្រឿងយករក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការតាមនីតិវិធី៕