កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចូលរួមការពារសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្ដតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ដមណ្ឌលគិរី កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងអន្តរាគមន៍ និងកម្លាំងនគរបាលចរាចរណ៍ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំងប្រាំ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានដាក់ពង្រាយកម្លាំងនៅតាមទីវត្ដអារាម តាមបណ្តារម្មណីយដ្ឋាននានា និងទីប្រជុំជនដើម្បីរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តក្នុងខេត្តមណ្ឌលគិរី ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print