ខេត្ត ភូកេត (Phuket) ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្នុង ផ្លូវរូងក្រោមដី (Underpass) នៃ ផ្លូវថលាង-តារាសមុទ្រ (Thalang-Darasamut) ស្ថិតនៅខេត្ត ភូកេត (Phuket) ប្រទេសថៃ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកបន្តកន្ទុយគ្នានេះ មានថយន្តចំនួន ៥ គ្រឿង ហើយក្នុងនោះមានរថយន្តដឹកប្រេងមួយគ្រឿងផងដែរ។ គ្រោះថ្នាក់នេះក៏បានបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតំបន់នោះ និងបង្កការខូចខាតដល់រថយន្តជាច្រើនគ្រឿង តែនៅមិនទាន់មានរបាយការណ៍លម្អិតពីអ្នករបួស និងស្លាប់នៅឡើយទេ។
អរគុណផងដែរដល់ក្រសួងកម្មពៀរ មើលឃើញពីប្រទេសមួយ បានទួលព្យុះក៏មាន លិចទឹកក៏មាន បាក់ដីក៏មាន ។ល។
...
ដោយ ៖ សិលា