កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ចាប់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុក​ និងកាន់កាប់អាវុធខ្លីមួយដើម

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៥ វេលាម៉ោង០២:០០នាទី​អាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ ដឹកនាំកម្លាំងការិយាល័យជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះសំណាក់​ ចំការលាភ​ ផ្លូវលេខ២០០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី​កាន់កាប់អាវុធដោយខុសច្បាប់​ ។

ជនសង្ស័យខាងលេីមានឈ្មោះ​ លឹម​ សុភ័ក្រ្តា ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរអ្នកបកប្រែចិន​ ។

សម្ភារៈដកហូតរួមមាន៖ កាំភ្លេីងខ្លីចំនួន០១ដេីម​ មិនស្គាល់ម៉ាក​ ពណ៌ទឹកមាស​ លេខMAC-0600(មិនប្រក្រតីត្រង់ចំណុចលេខ6)​ និងគ្រាប់កាំភ្លេីងចំនួន០៦គ្រាប់​។

បច្ចុប្បន្នកម្លាំងជំនាញ នាំយកមកនាយដ្ឋាន​ដេីម្បីធ្វេីការសាកសួរ​ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ : ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print