ខេត្តរតនគិរី ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សាធារណៈជនបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ ប្រភេទ មេត្តាជ្រាបថា៖ដោយសារស្ថានភាពអាកាសធាតុរដូវវស្សានេះមានភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឱ្យ ផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់ ទឹកជន់លិចផ្លូវដោយកន្លែងពិបាកធ្វើ ចរាចរណ៍ អាស្រ័យហេតុនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សូមធ្វើការបិទចរាចរណ៍ ទាំងស្រុង ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ 76 ចន្លោះបង្គោល គីឡូម៉ែត្រលេខ ២៧០ ដល់ បង្គោលគីឡូម៉ែត្រលេខ២៧៣ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បី ថែរក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ក្រោយពីទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី សង្ឃឹម យ៉ាងមុតមាំថា សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់ ស្ពាន ប្រើប្រាស់បានយូរអង្វែង៕
ដោយ ៖ សិលា