ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- មិនឲ្យប្រជាជនខ្មែរងើបឡើងតវ៉ាការពារភូមិឋានរបស់ខ្លួនយ៉ាងម៉េច = បើទាហ៊ានសៀមរំលោភយកទាំងកម្រោលនោះ?
២- មិនឲ្យព្រះសង្ឃខ្មែរតវ៉ាការពារវត្តយ៉ាងម៉េចទាហ៊ានសៀមមកទន្ទ្រានយកទាំងកម្រោល = ព្រោះវត្តខ្មែរកើតឡើងរាប់សិបឆ្នាំមកហើយ?
៣- មិនឲ្យកុមារខ្មែរងើបឡើងតស៊ូការពារសាលារៀនរបស់ខ្លួនយ៉ាងម៉េច = បើទាហ៊ានសៀមមកទន្ទ្រានយកឆៅៗ តើឲ្យសិស្សបានសាលាឯណាសិក្សារៀនសូត្រ?
៤- ដោយសារសៀមតាំងខ្លួនជាប្រទេសធំ = ទើបសៀមដើរឈ្លានពានគេឯងជិតខាងមិនឈប់ឈរ។
៥- បើសៀមជាប្រទេសមានអារ្យធម៌ = សៀមត្រូវគោរពច្បាប់ គោរពរាល់ឯកសារដែលខ្លួនបានចុះហត្ថលេខា។
៦- តើសៀមជាអារ្យប្រទេសយ៉ាងម៉េច = បើសៀមយកច្បាប់ប្រទេសខ្លួនមកអនុវត្តលើប្រទេសដទៃ?
៧- ភូមិណងយ៉ាកែវស្ថិតនៅក្នុងទឹកដីសៀម = ឯភូមិណងចាន់ស្ថិតនៅក្នុងដែនអធិបតេយ្យខ្មែរ សៀមមិនត្រូវលើកយកភូមិណងយ៉ាកែវមកដាក់លើភូមិណងចាន់ទេ។
៨- ការចូលមកចាប់ខ្លួនពលរដ្ឋខ្មែរក្នុងដែនដីខ្មែរ = តើសៀមជាប្រទេសស្អីទៅ គឺជាប្រទេសព្រៃ។
៩- បើមានពលរដ្ឋខ្មែរចូលទៅក្នុងទឹកដីសៀមខុសច្បាប់ = សៀមអាចចាប់បានគឺជាសិទ្ធិរបស់សៀម។
១០- ចំពោះពលរដ្ឋខ្មែរដែលនៅតែភៀសខ្លួនខុសច្បាប់ចូលទៅស្រុកសៀម = ល្មមដឹងខ្លួនហើយ ការងារនៅកម្ពុជាមានច្រើនគគោកម៉េចមិននៅធ្វើ បែរទៅជាទៅឲ្យគេចាប់ដាក់គុកទៅវិញ? ៕
ដោយ ៖ សិលា