មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងចំនួន០២ករណី ក្នុងរយៈពេល០៣ថ្ងៃនៃពិ ធីបុណ្យភ្ជុំបិណ្ឌនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរ ណ៍កេីតឡេីង ចំនួនតែ០២ករណីប៉ុណ្ណោះក្នុងរយៈពេល ០៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តបាត់ដំបង។

នេះ យោងតាមរបាយការណ៍បូក សរុបលទ្ធ ផលរបស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ ដំបង បានបូក សរុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររយៈពេល០ ៣ ថ្ងៃពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ខែ កញ្ញាឆ្នាំ២០២៥។

ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោ ក ចំនួន ០១ករណីនិងចរាចរ ណ៍ផ្លូវទឹកចំនួន០១ករណី បណ្តាលឱ្យស្លាប់ចំនួន០១នាក់និងរបួសធ្ងន់ស្រាល ចំនួន០៥នាក់។

មិនមានករណីគ្រោះអគ្គិភ័យកើតឡើង នៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដោយការធ្វេសប្រហែស ពីភ្លេីងទៀន ភ្លេីងធូប ជេីងក្រាន ធុងហ្កាស ឬចរន្តអគ្គិសនីនោះទេ។

រីឯករណីចោរកម្មលួច ឆក់ ប្លន់ ពុំមានកេីតឡេីង ឡេីយ តែមានរណីរំលោភសេពសន្ទវៈកេីតឡេីងចំនួន០១លេីកត្រូវសមត្ថកិច្ចបង្រ្កាបនិងអនុវត្តតាមផ្លូវច្បាប់ ហេីយករណីលង់ទឹកមានកេីតឡេីងចំនួន ០១លេីកបណ្តាលឱ្យស្ល ាប់ចំនួន ០២នាក់។

យោងតាមផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់ស្នងការដ្ឋានលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគមរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងលំអិត ទៅ ដល់កងកម្លាំងនគរបាល ដោយផ្អែកតាមសេចក្តីណែនាំរបស់លោក នាយឧត្តមសេនី យ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ កងកម្លាំងន គរ បាលចំនួនជាង០១ពាន់នាក់បានសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋក្នុងខេត្ត ជា មួយនោះមានភ្ញៀវជាតិ ភ្ញៀវអន្តរជាតិចំ នួន២១៨,៧០៦ នាក់លោក បានអញ្ជេីញមក ចូលរួម ធ្វេីបុណ្យ ទាន ដំណេីរ កំសាន្តសប្បាយ ស្នាក់ អាស្រ័យនៅ ក្នុងខេត្តបាត់ដំបង ប្រកបដោយសុខ សុវត្ថិភាព។

សមិទ្ធផលនេះ ពិតជាមានចំណែកយ៉ាងធំធេងពីការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន នានាបន្ទាប់ពីមានការអំពាវ នាវ ស្នេីសុំពីសមត្ថកិច្ចចាប់តាំងពីមុនថ្ងៃបុណ្យភ្ជុំបិ ណ្ឌរហូតមក ទេីបធ្វេីឱ្យស្ថានភាពនេះបានល្អប្រសេីរគួរជាទីមោទនៈ៕

...

(រូបភាពនគរបាលខេត្ត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print