មហាសន្និបាត អបអរសាទរ ខួប៧០ឆ្នាំ នៃការបង្កើត ភូមិភាគ ស្វយ័ត វៃវូអឺ Xinjiang បានបើកធ្វើ យ៉ាង ឱឡារិក លោក Xi Jinping អញ្ជើញចូលរួម

ចែករំលែក៖

អន្តរជាតិ ៖ ព្រឹកថ្ងៃទី ២៥ខែកញ្ញា មហាសន្និបាត អបអរសាទរ ខួប៧០ឆ្នាំ នៃការបង្កើត ភូមិភាគ ស្វយ័ត វៃវូអឺ Xinjiang បានបើកធ្វើ យ៉ាង ឱឡារិក នៅវិមានសភា ប្រជាជនតំបន់ Xinjiang ។ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្តចិន បាន អញ្ជើញ ចូលរួម មហាសន្និបាត នេះ ។

លោក Wang Huning សមាជិក អចិន្ត្រៃយ៍នៃ ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្តចិន ប្រធានសភា ប្រឹក្សានយោបាយ ប្រជាជនទូទាំង ប្រទេសចិននិង ជាប្រធាន គណៈប្រតិភូ មជ្ឈិមចិនបាន អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ។ លោក Cai Qi សមាជិក អចិន្ត្រៃយ៍នៃ ការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្ត ចិននិងជា ប្រធានខុទ្ទកាល័យ មជ្ឈិមបាន អញ្ជើញចូលរួម មហាសន្និបាតនេះ ។
លោក Wang Huning បានថ្លែងថា សមិទ្ធផលដ៏អស្ចារ្យ ដែល ទទួលបាន ចាប់ពី ភូមិភាគ ស្វយ័ត វៃវូអឺ Xinjiang បង្កើតឡើង រយៈពេល ៧០ឆ្នាំមក បានបង្ហាញ យ៉ាងពេញលេញនូវ ឧត្តមភាពដ៏ លេចធ្លោ នៃការដឹកនាំ របស់បក្សនិង របបសង្គមនិយម បានបង្ហាញ យ៉ាងពេញ លេញនូវ កម្លាំង ជីវិតដ៏ខ្លាំងក្លា នៃផ្លូវដ៏ ត្រឹមត្រូវ ដែលដោះស្រាយ បញ្ហាជនជាតិ តាម លក្ខណៈ ពិសេសចិន ហើយក៏ បញ្ជាក់ យ៉ាង ពេញលេញថា គោលនយោបាយ អភិបាលកិច្ច ភូមិភាគ ស្វយ័ត Xinjiang របស់បក្សក្នុង យុគសម័យថ្មី គឺត្រឹមត្រូវទាំងស្រុង ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print