ក្រសួងការពារជាតិកម្ពុជា : កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ !

ចែករំលែក៖

ភ្នំពេញ : សេចក្តីប្រកាសព័ត៌មាន  លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានផេកផ្លូវការរបស់កងទ័ពជើងគោកថៃ  និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិ ភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្រាយបំភ្លឺថា៖ កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់។

Unofficial Translation

Press Release

Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defense of the Kingdom of Cambodia

The Ministry of National Defense of the Kingdom of Cambodia wishes to inform the general public and the international community as follows:

On the morning of September 25, 2025, the official Webpage of the Royal Thai Army and some Thai media outlets reported that “Cambodia caused disturbances throughout the night in the Army Area 2,” alleging that there were sounds of gunfire, explosions, and the approach toward the barbed wire area, as well as shooting to estimate the distance.

The Ministry of National Defense wishes to clarify that:

Cambodian forces did not initiate provocations or conduct any activities that violate the ceasefire agreement, as alleged by the Thai side.

According to the confirmation by the Cambodian forces positioned at the frontline, the following incidents were reported as follows:

– At 11:25 AM, the sound of one shot of gunfire was heard from the Thai side, roughly the area adjacent to the Chub Tapri area.

– At 4:48 PM, the sounds of three shots of gunfire were heard from the Thai side, roughly the area of An Ses.

– From 4:48 PM to 5:00 PM, the sounds of gunfire were heard from the Thai side, around twenty-five to thirty shots, roughly from the area of Prolean Tmar, Bos Sbov, and Choam Te.

In this sense, the Cambodian armed forces reiterate its commitment to fully respecting and implementing the ceasefire agreement between Cambodia and Thailand, with firm and resolute determination, in line with the strong commitment to cooperate at all levels. To emphasize, Cambodia has consistently maintained good cooperation, particularly the Cambodia-Thailand Communication teams at the frontline, which have been actively engaged in fostering good communication through regular exchanges of information and clarifications to prevent unnecessary tensions.

ប្រភព : ក្រសួងការពារជាតិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print