មនុស្ស៨នាក់ដែលពុលABCលាយជាមួយកាហ្វេក្នុងហាងខារ៉ាអូខេ ញូហ្សេលែន ស្លាប់ម្នាក់និង៧នាក់ទៀតកំពុងសង្រ្គោះ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានហេតុការណ៍មនុស្សប្រុសស្រីចំនួន៨នាក់ បាននាំគ្នាផឹកសីុក្នុងហាងខារ៉ាអូខេហោ”ញ៉ូវហ្សេលែន”ដែលមានទីតាំងនៅជាប់ផ្សារមាន់អាំង បានពុលជាបន្តបន្ទាប់ ដោយសារតែពួកគេនាំគ្នាផឹកស្រាបៀABCលាយជាមួយកាហ្វេរហូតដល់សន្លប់ស្ដូកស្ដឹង ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតអស់រយៈពេលមួយសប្ដាហ៍ហើយនោះ ឥឡូវបុរសរងគ្រោះម្នាក់បានស្លាប់នៅក្នុងមន្ទីរកាលពីម្សិលមិញ ។ ចំណែកឯជនរងគ្រោះប្រុសស្រី៧នាក់ទៀតកំពុងតែស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់នៅឡើយនោះទេ ហើយមានម្នាក់ទៀតធ្ងន់ធ្ងរជាងគេ ។

ជនរងគ្រោះម្នាក់ក្នុងចំណោមគ្នា៨នាក់ដែលរងរបួសធ្ងន់ធ្ងរជាងគេរហូតស្លាប់បាត់បង់ជីវិតនោះឈ្មោះលូ សាមុល ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរធ្វើការនៅក្រុមហ៊ុមចិន ស្នាក់នៅខណ្ឌសែនសុខ ត្រូវបានដឹកចេញពីមន្ទីរពេទ្យកាល់ម៉ែត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៥ ខែញ្ញា ឆ្នាំ២០១៦ ដើម្បីទៅធ្វើបុណ្យតាមប្រពៃណីនៅខណ្ឌសែនសុខ។

គួររំលឹកផងដែរថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅទីតាំងខារ៉ាអូខេ ញូវហ្សេលែន ជាប់ផ្សារមាន់អាំង បណ្តោយផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ខណៈដែលភ្ញៀវ ប្រុសចំនួន៦នាក់ និងបុគ្គលិកស្រី២នាក់ បានផឹកស្រាបៀABCលាយជាមួយនឹងកាហ្វេ បណ្តាលឲ្យសន្លប់ប្រកាច់ ហើយត្រូវរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ចំណែកទីតាំងខាងលើនេះព្យាយាមលាក់បាំងព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានពេលចុះទៅសួរនាំ ព្រោះម្ចាស់ហាងត្រូវបានគេលួចបង្ហើបប្រាប់ថា ជាកូនប្រសារនាយឧត្តមសេនីយ៍ទាហានផ្កាយមាស៤ម្នាក់ដែលមានអំណាចនៅស្រុកខ្មែរផងដែរ ។

ប្រភពដដែរ បានបន្តទៀតថា រហូតដល់រសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ ទើបម្ចាស់ទីតាងហាងខារ៉ាអូខេអនុញ្ញាតឲ្យសមត្ថកិច្ចូលធ្វើការសារសួរអំពីមូលហេតុនៃការពុលនោះ គឺមុនពេលកើតហេតុជនរងគ្រោះមានគ្នា៦នាក់សុទ្ធតែមនុស្សប្រុសបាននាំគ្នាចូលទៅផឹកសីុនឹងច្រៀងលេងកម្សាន្តដោយបានហៅនារីបុគ្គលិក២នាក់មកអង្គុយផឹកជាមួយ ហើយជនរងគ្រោះបានយកកាហ្វេចំនួន២កញ្ចប់ទៅឲ្យបុគ្គលិកយកទៅឆុងដាក់ចូលស្រាបៀកម្ពុជា រួចក៏នាំគ្នាផឹកលាយជាមួយស្រាបៀABCអស់ជិត១កេសកន្លះក៏សន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់ខារ៉ាអូខេនោះតែម្តង៕

sor (3) sor (1) sor (8)

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print