ហេង ស្រីពេជ្រ ជោគជ័យនឹងសិល្បៈ បរាជ័យរឿងស្នេហា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានកញ្ញា ហេង ស្រីពេជ្រ កំពុងតែមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈដែលនាងបាននឹងកំពុងចូលរួមសម្តែងក្នុងខ្សែភាពយន្តមិនតិចជាង៥រឿងទេក្នុងពេលតែមួយ។ ទោះបីជាជោគជ័យខ្លាំងនឹងការងារសិល្បៈ ប៉ុន្តែជីវិតស្នេហាវិញត្រូវបាននាងលើកឡើងថា មិនដែលសមប្រកបព្រោះតែជួបតែស្នេហាខុសបំណង។

តារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានមហាជនស្គាល់ជាទូទៅ តាមរយៈការបង្ហាញខ្លួន ក្នុងរឿងភាគ រឿងដុំ និងបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្មធំៗ ដោយភាគច្រើន គឺអ្នកដឹកនាំសម្ដែង តែងតែប្រគល់តំណែង ជាតួម្ដាយបែបកាចឆ្នាស់ និងធ្វើជាតួជំទាវ ឬជាបងស្រីជាដើម។

តារាស្រីរូបនេះបញ្ជាក់ថា នាងកំពុងតែសកម្មក្នុងការសម្ដែងរឿងជាច្រើនរួមមាន រឿង”ស្នេហ៍ពនេចរ” រឿង”នំប៉ាំងសុបិនស្នេហ៍”,រឿង”ខ្សែកពេជ្រ”, រឿង”ផ្ការីកក្នុងចិត្ត”,រឿង” កូនក្រមុំលោកមេឃុំ” ព្រមទាំងចូលរួម ថតបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្ម សាន់ដេ,ហង្សមាស និងផលិតកម្មថោនផងដែរ។ ក្រៅពីតួអង្គម្តាយ តួអង្គជំទាវ និងបងស្រីនាងក៏ទើបនឹងទទួលបានតំណែងជាតួរងក្នុងខ្សែភាពយន្តភាគថ្មីរបស់ស្ថានីយទូរទស្សន៍មួយផងដែរ។ ក្រៅពីខ្សែភាពយន្តទាំងនេះនាងក៏គ្រោងនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើនទៀតនៅពេលដ៏ខ្លីខាងមុខនេះ។ តារារូបនេះបញ្ជាក់ថា បើទោះបីជាការងារសិល្បៈច្រើនជាហូហែក្តីក៏ប្រាក់ចំណូលរបស់នាងហាក់មិនហក់ឡើងខ្ពស់និងអាចឲ្យនាងមានជីវភាពហ៊ឺហាដូចនៅក្នុងរឿងបានទេ ម្យ៉ាងនាងត្រូវរ៉ាប់រងបន្ទុកគ្រួសារផងដែរ ប៉ុន្តែនាងនៅតែមិនបោះបង់ការព្យាយាមព្រោះតែជោគជ័យមួយផ្នែកធំគឺជាការប្រឹងប្រែងរបស់នាងកន្លងមកជាមួយនឹងវិស័យសិល្បៈ។  ដោយសារការងារសិល្បៈច្រើននិងត្រូវគិតគូរឿងក្រុមគ្រួសារច្រើនទើបនាងហាក់មិនមានពេលផ្អែលល្ហែមឬគិតគូច្រើនជាមួយបុរសដែលតាមស្នេហ៍ឡើយដែលនាំមិនមានស្នេហាដូចតារាដទៃ។ នាងបន្តថា “ខ្ញុំដឹងថា ភាពផ្អែមល្ហែមរបស់គូស្នេហ៍គឺត្រូវការពេលវេលាយល់ចិត្ត និងបង្កើតអនុស្សាវរីយ៍ច្រើនជាមួយគ្នាដើម្បីឲ្យស្នេហានោះរឹងមាំ ប៉ុន្តែខ្ញុំមិនអាចទុករឿងការងារ និងគ្រួសារចោល ស្រវាសេចក្តីសុខតែម្នាក់ឯងបាននោះទេ”។ នាងចង់បានបុរសម្នាក់ដែលយល់ចិត្ត និងស្គាល់ពីសុខទុក្ខរបស់នាងពិតប្រាកដជាជាងបុរសដែលសំលឹងឃើញតែការសប្បាយ និងមានស្នេហាមិនច្បាស់លាស់។ នាងទទួលស្គាល់ថាកន្លងមកពិតជាមានបុរសមួយចំនួនព្យាយាមសុំស្នេហ៍ ប៉ុន្តែដោយការមិនយល់ចិត្ត និងមិនបានស្វែងយល់ច្បាស់ពីការងារ និងក្រុមគ្រួសារនាងទើបមិនអាចបន្តឲ្យស្នេហានេះឈានដល់ដំណាក់ការចូលរោងការនោះ។ អ្វីដែលនាងរំពឹងគឺនាងអាចជួបជាមួយមនុស្សល្អ មានចិត្តធម៌ មានការសណ្ដោសប្រណី ដល់រូបនាងជាមិនខាន៕

thy (6) thy (5) thy (2) thy (3) thy (8) thy (7) thy (9) thy (4)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print