ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ម្តងហើយម្តងទៀត ថៃបានអនុវត្តផែនការឈ្លានពាន ធ្វើទុក្ខបុកម្នេញ និង ប្រតិបត្តិគោលការណ៍ នានាខុសច្បាប់ជាប្រព័ន្ធតាមរយៈអជ្ញាធររដ្ឋបាល កម្លាំងនគរបាល យោធា និងកងកម្លាំងប្រដាប់អាវុធ ចម្រុះក្រោមឱវាទខ្លួន ព្រមទាំងរន្ថើនផ្ញើសារ បំភាន់ មូលបង្កាច់ បំភ្លៃ គំរាមកំហែង បំភិតបំភែ ការប្រើហិង្សា ការគំរាមចាប់ខ្លួន ការយកច្បាប់ថៃមកផ្តន្ទាទោសប្រជាពលរដ្ឋខ្មែរ ដែលបានកំពុងរស់នៅ កាន់កាប់ អាស្រ័យផលលើដីកំណើតស្របច្បាប់តជំនាន់ពីដូនតាតាំងពីសម័យសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ ១៩០៧ មកម៉្លេះ។ ទន្ទឹមនឹងក្នុងពេលថ្មីៗនេះ ទាំងអភិបាលខេត្តស្រះកែវថៃបច្ចុប្បន្ន បានទទួលស្គាល់ថា ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងលោក ប្រាវីតវង់សាវ៉ាន អតីតរដ្ឋាបាលភិបាលលោក អាភីស៊ីតវេចាជីវ៉ា ក្នុងឆ្នាំ២០១០ បានប្រកាសទទួលស្គាល់ចំពោះមុខអ្នកសារព័ត៌មាន ថាដីតំបន់ភូមិព្រៃចាន់ និងភូមិ ជោគជ័យ និងផ្សេងៗទៀតតាមព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
ផ្ទុយពីការទទួលស្គាល់ ដោយក្រោមហេតុផលនយោបាយផ្ទៃក្នុងរបស់ខ្លួន និងសម្ពាធពីក្រុមជ្រុល និយមថៃមួយចំនួន ព្រមទាំងក្នុងចេតនារក្សាតំណែងរបស់ខ្លួន បែរជាហ៊ានក្រឡាសសម្ដីបំពានច្បាប់ជាតិ ច្បាប់អន្តរជាតិ។ សកម្មភាពជាន់ឈ្លីច្បាប់របស់អភិបាលខេត្តរូបនេះ ជាអាទិ៍ ការប្រកាសបញ្ជូនប្រជាជន ខ្លួនមកកាន់កាប់ អាស្រ័យផលតាមតំបន់ព្រំដែនជម្លោះ និងសន្យាផ្តល់ប័ណ្ណកម្មសិទ្ធិ ការសញ្ជើញរដ្ឋបាល ខេត្តបន្ទាយមានជ័យកម្ពុជា ឱ្យធ្វើតាមខ្លួន និងការកំណត់ពេលឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅតជំនាន់ ដូនតាតាំងពីបុរមបុរាណមក ចាកចេញចាកចេញពីភូមិដ្ឋានជាដើម។ តាមផែនការ គោលការណ៍ និងសារ ជាបន្តបន្ទាប់របស់អភិបាលខេត្តនេះ យោធាថៃ ធ្វើសកម្មភាពរាយបន្លាលួស ដាក់កង់ឡាន ស្បៃខ្មៅ វាតទី រំលោភអធិបតេយ្យកម្ពុជា កាមេរ៉ាសុវត្ថិភាព បណ្តេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋាន មិនឱ្យអាស្រ័យផលលើដីស្រែចំការ សាងសង់លេណដ្ឋាន និងវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋខ្ទេចខ្ទី…បើទោះជាអាជ្ញាធរ កងកម្លាំងចម្រុះ ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាគ្មានអាវុធ តែងតែប្រឆាំងតវ៉ាជាក់ស្តែងនៅហ្នឹង កន្លែងតាមនីតិវិធីអហិង្សា និងតាមផ្លូវច្បាប់យ៉ាងណាក៏ដោយ។
ថ្មីៗនេះ និងកំពុងបន្តសកម្មភាព នគរបាលថៃ កម្លាំងជំនាញបង្ក្រាបបាតុកម្ម យោធា និងកម្លាំង ប្រដាប់អាវុធចម្រុះថៃផ្សេងទៀត ការដឹកលាមករាប់ភ្លេចឡានបម្រុបបាញ់ស្រោចលើពលរដ្ឋខ្មែរ ការបង្ក្រាប ដោយហិង្សា អមនុស្សធម៌ រំលោភសិទ្ធិមនុស្សជាតិ ដែលការពារដោយច្បាប់អន្តរជាតិ ជាអាទិ៍ ការប្រើខែល ដំបងឆក់ ដំបងដែកវែងសម្រាប់រុញបុក ទាក់កប្រជាពលរដ្ឋ គ្រាប់បែកផ្សែង កាំភ្លើងបាញ់គ្រាប់ជ័រ ឧស្ម័ន បង្ហូរទឹកភ្នែក ជំពាមគ្រាប់ដែក គ្រាប់ឃ្លី រថយន្តបាញ់ទឹក ដែលមិនដឹងថាមានសារធាតុគីមីអ្វី ការគម្រាម ចាប់ខ្លួន ការប្រកាសដាក់ទោសពលរដ្ឋខ្មែរតាមច្បាប់ថៃ ការដាក់តម្រៀបរថយន្តសម្រាប់ឃុំបង្ខាំងមនុស្ស ការបង្កើនកម្លាំងប្រដាប់អាវុធចម្រុះ បន្ថែមឧបករណ៍សម្ភារៈបង្ក្រាបទំនើបៗជាច្រើនទៀត និងការគម្រាម ប្រើវិធានការខុសច្បាប់អន្តរជាតិនានា។
បន្ថែមពីនេះ ការប្រើអំពើហិង្សាយ៉ាងឃោរឃៅ ដែលថ្មីៗនេះបណ្តាលឱ្យព្រះសង្ឃ កងកម្លាំងមិន ប្រដាប់ដោយអាវុធ និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ជាង៣០អង្គ នាក់ ដួលសន្លប់ របួសធ្ងន់ស្រាល។ល។ ទាំងនេះ ជាឥរិយាថមនុស្សព្រៃ ក្នុងសម័យបុព្វកាល ផ្ទុយពីសារធាតុជាមនុស្សស៊ីវិល័យនាសម័យទំបើប ដែលជាការរំលោភបំពានគោលការណ៍ច្បាប់អន្តរជាតិ និងជាធាតុផ្សំនៃបទល្មើសឧក្រិដ្ឋកម្មអន្តរជាតិ ក្រោមសមត្ថកិច្ចតុលាការអន្តរជាតិ នៃអង្គការសហប្រជាជាតិ។ លើសពីនេះ ប្រសិនបើ នាយករដ្ឋមន្ត្រីទី ៣២ ក្រសួងមហាផ្ទៃថៃ គ្មានវិធានការគ្រប់គ្រងសភាពការណ៍ ដែលបង្កើតឡើងដោយអភិបាលខេត្តស្រះ កែវ មេយោធភូមិភាគ១ នគរបាលជំនាញ និងកម្លាំងប្រដាប់អាវុធចម្រុះថៃធ្វើព្យុះធ្វើភ្លៀង ឬរដ្ឋាភិបាលថៃ នៅតែបណ្តែតបណ្តោយ ឬក៏នៅពីក្រោយនោះ ជាកត្តារួម ថៃនឹងទទួលខុសត្រូវរួម ដែលនាំឱ្យថៃទាំងមូល ទទួលលទ្ធផលមិនល្អចាជាប្រវត្តិសាស្ត្រ ខុសពីបំណងប្រជាពលរដ្ឋថៃ និងអ្នកនយោបាយជាយុវជនថៃ ជំនាន់ក្រោយ និងដែលកំពុងងើបឡើងស្តារមុខមាត់ថៃឱ្យល្អឡើងវិញជាបន្តបន្ទាប់ តាមរយៈការកែប្រែរបប ដឹកនាំបច្ចុប្បន្នឱ្យស្របតាមរបបដឹកនាំនៃបណ្តារដ្ឋលើឆាកអន្តរជាតិ។
រាល់អំពើប្រព្រឹត្តិរបស់ថៃ ដែលលើកឡើងដោយអន្លើៗនេះ មកលើព្រះសង្ឃ ប្រជាពលរដ្ឋ អ្នកសារ ព័ត៌មានជាតិ-អន្តរជាតិ សមត្ថកិច្ចចម្រុះកម្ពុជា ដោយគ្មានអាវុធក្នុងដៃ គឺជាកិច្ចឯកតោភាគីខុសច្បាប់អន្តរ ជាតិយ៉ាងធ្ងន់ធ្ងរបំផុតរបស់ថៃ ដែលត្រូវប្រឈមមុខនឹងតុលាការអន្តរជាតិ និងការប្រកាសទណ្ឌកម្មផ្សេងៗ ពីបណ្តាប្រទេសនានាលើពិភពលោក។
តាមនីតិអន្តរជាតិសាធារណៈ កិច្ចឯកតោភាគីរបស់ថៃ ដូចបានរៀបរាប់ គឺថៃ កំពុងតែបង្ហាញឱ្យ ពិភពលោកឃើញថា «ថៃកំពុងអនុវត្តច្បាប់អាជ្ញាសឹកថៃ លើដែនអធិបតេយ្យរបស់កម្ពុជា» ល្មើសគោល ការណ៍ច្បាប់អន្តរជាតិជាសកល។ សកម្មភាព ឬកិច្ចឯកតោភាគី មិនចេះឈប់ឈរនេះ បានបង្ហាញយ៉ាង ប្រត្យក្សថា ជាផែនការ គោលការណ៍ ឬគោលនយោបាយជាប្រព័ន្ធជាក់លាក់ពីអាជ្ញាធររដ្ឋបាលថៃ។ យើង ហៅសកម្មភាពជាឯកតោភាគីនេះថា ថៃកំពុងធ្វើសកម្មភាពតាមបែប គិតពីថ្ងៃច្រើនពេក ដេកយប់ យល់សប្តមមីមមើល៍!»។
តាមគោលការណ៍ច្បាប់អន្តរជាតិ ថៃត្រូវបានមូលវិចារណ៍ថា កំពុង«អនុវត្តច្បាប់អាជ្ញាសឹករបស់ថៃ លើដែនអធិបតេយ្យរបស់កម្ពុជា» ដែលក្នុងលោកគ្មានអ្នកដូច គឺថៃកំពុងវិលទៅរកសម័យបុព្វកាល រស់ តាមបែបព្រៃតែឯង។ រាល់សកម្មភាព ឬកិច្ចឯកតោភាគីរបស់ថៃទាំងអម្បាលមាណ គឺថៃ កំពុងរំលោភ គោលការណ៍អន្តរជាតិស្តីពី «ការកំណត់ព្រំដែនដោយអាណានិគមនិយម» ដែលករណីកម្ពុជា-ថៃ គឺសន្ធិ សញ្ញាបារាំង-សៀមឆ្នាំ១៩០៤ ១៩០៧ ដោយថៃមិនអាចធ្វើតាមចិត្តបាន លុះតែរដ្ឋភាគីមានកិច្ចព្រម ព្រៀងថ្មី។ លើសពីនេះ ថៃក៏កំពុងបំពានគោលការណ៍នៃសមត្ថកិច្ចរបស់ គណៈកម្មការព្រំដែនចម្រុះ» តាមស្មារតីច្បាប់អន្តរជាតិ ដែលមិនអាច វាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់បាន ឡើយ។
មែនទែនទៅ ថៃ កំពុងរំលោភបំពានគោលការណ៍ Uti-Possidetis Juris (UPJ) គឺជាគោល ការណ៍ច្បាប់អន្តរជាតិ តាំងពីឆ្នាំ១៨១៩ ដែលតុលាការ ICJ យកមកសំអាងជាមូលដ្ឋានគតិយុត្ត សូម្បីតែ កម្ពុជាឈ្នះថៃ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ ក៏ផ្អែកលើ UPJ នេះដែរ។ ម្តងទៀត ខ្ញុំសូមបញ្ជាក់ថា គោលការណ៍ UPJ គឺជាគោលការណ៍នៃការមិនអាចប៉ះពាល់បានលើព្រំដែន ដែលទទួលស្គាល់ដោយ អាណានិគមនិយម គឺគោលការណ៍ «កំណត់ព្រំដែនដោយអាណានិគមនិយម» ដែលមិនអាចធ្វើតាមចិត្ត បាន លុះតែរដ្ឋភាគីមានកិច្ចព្រមព្រៀងថ្មី តាមរយៈសន្ធិសញ្ញា ដែលច្បាប់អន្តរជាតិតម្រូវឱ្យមាន គណៈកម្ម ការព្រំដែនចម្រុះ »ត្រូវធ្វើប្រតិបត្តិការជំនាញជាមុនសិន មុននឹងឈានដល់បង្កើតសន្ធិសញ្ញាជាមួយគ្នា។
ទាញចេញពីស្មារតីនេះ ថៃ ក៏កំពុងតែដើររំលង និងបំពាន គណៈកម្មការព្រំដែនចម្រុះ» ដែល ច្បាប់អន្តរជាតិផ្តល់ជាសមត្ថកិច្ច ដែលហៅថា«កិច្ចប្រតិបត្តិការបច្ចេទេស»។ «កិច្ចប្រតិបត្តិការបច្ចេទេស» សំដៅលើកិច្ចការជាសត្យានុម័ត ដើម្បីកំណត់សីមាពន្ធន៍នៅនឹងកន្លែង។ ពោលគឺ ជាការអនុវត្តជាក់ស្តែង នូវអ្វីៗ ដែលភាគីបានសំរេចរួមគ្នា ក្នុងការចុះវាស់វែង និងបោះបង្គោលសីមា។ ភារកិច្ចរបស់គណៈកម្មការនេះ គឺកំណត់-គូសផែនទី បោះបង្គោលសីមា ថែទាំ ព្រមទាំងពិនិត្យពិច្ច័យឡើងវិញនូវបង្គោលសីមា ដែល បានបោះរួច។ ជារួម ថៃ គ្មានសិទ្ធិ និងមិនអាចវាតទីម្នាក់ឯងគ្រប់រូបភាព រួចកំណត់ថា ជាខ្សែបន្ទាត់ព្រំដែន ស្របច្បាប់បានឡើយ។ រាល់កិច្ចឯកតោភាគីរបស់ថៃ នឹងត្រូវមោឃៈដោយច្បាប់អន្តរជាតិ ពិសេសតុលាការ អន្តរជាតិ។ ដូច្នេះ ទី១ ថៃ ត្រូវគោរពគោលការណ៍ ការកំណត់ព្រំដែនដោយអាណានិគមនិយម-UPJ»។ ទី ២ ថៃ ត្រូវ គោរពគោលការណ៍«គណៈកម្មការព្រំដែនចម្រុះ» ដែលគោលការណ៍ UPJ ចង្អុលបង្ហាញ ដោយអនុវត្តតាម «កិច្ចប្រតិបត្តិការបច្ចេទេស» ជាមុនសិន។ បច្ចុប្បន្នភាពរបស់ថៃ គឺជាអំពើល្មើស ដែល ខ្លួនមិនអាចប្រកាសប្រើច្បាប់ខ្លួនលើពលរដ្ឋខ្មែរ នៃដែនអធិបតេយ្យកម្ពុជាបានឡើយ។ រាល់ប្រតិបត្តិការ កម្លាំងប្រដាប់អាវុធ និងជនស៊ីវិលថៃ នឹងកាន់តែជាបន្ទុកភស្តុតាង នៃបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្ស ជាតិ បទល្មើសឈ្លានពានរដ្ឋ និងបទល្មើសអន្តរជាតិផ្សេងៗទៀតតាមធាតុសត្យានុម័ត។
នៅទីនេះ ខ្ញុំក៏សូមគូសបញ្ជាក់ដែរថា តាមនីតិអន្តរជាតិសាធារណៈ កិច្ចឯកតោភាគីរបស់ថៃនា ពេលនេះ និងកន្លងទៅថ្មីៗនេះ គឺជាអំពើល្មើសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើព្រៃជាឯកតោភាគី របស់ថៃ មិនបានគោរពល័ក្ខខ័ណ្ឌតម្រូវរបស់ច្បាប់អន្តរជាតិ ដែលទី១ កិច្ចនេះ មិនស្របនឹងបទដ្ឋាននៃនីតិ អន្តរជាតិជាច្រើន។ ទី២ កិច្ចនេះ ធ្វើឡើង ដោយគ្មានទំនាក់ទំនងនឹងអន្តរជាតិ ពោលគឺ ស្មារតីបទឈប់ បាញ់ជាអន្តរជាតិ កំណត់ឱ្យនៅហ្នឹងមួយកន្លែង ហាមធ្វើសកម្មភាព ហាមចល័ត និងសូម្បីតែក្រុមសង្កេត ការណ៍អន្តរកាល (OIT)ក៏មិនទទួលស្គាល់ ដោយឱ្យរក្សានៅទីតាំងចាស់រៀងៗខ្លួន ព្រមទាំងសារព័ត៌មាន អន្តរជាតិធំៗលើពិភពលោក បានផ្សព្វផ្សាយយ៉ាងផុលផុសថា កងកម្លាំងប្រដាប់អាវុធថៃ បានប្រើហិង្សា ប្រឆាំងនឹងពលរដ្ឋខ្មែរម្ចាស់ដី ព្រះងសង្ឃ និងសមត្ថកិច្ចកម្ពុជាគ្មានអាវុធ ឈរការពារដែនអធិបតេយ្យជាតិ ខ្លួន។ លើសពីនេះ ទី៣ អំពើព្រៃជាកិច្ចឯកតោភាគីថៃនេះ ត្រូវបានប្រជាពលរដ្ឋម្ចាស់ដីស្របច្បាប់ អ្នកភូមិ ព្រះសង្ឃ និងអាជ្ញាធរកម្ពុជា សម្តែងការតវ៉ាជាក់ស្តែងនៅហ្នឹងកន្លែងដោយសន្តិវិធីផង រួមទាំងការតវ៉ាតាម ផ្លូវរដ្ឋបាលត្រឹមត្រូវគ្រប់កម្រិតថែមទៀតផង។
តាមគោលការណ៍«ការកំណត់ព្រំដែនដោយអាណានិគមនិយម-UPJ» និងគោលការណ៍«គណៈ កម្មការព្រំដែនចម្រុះ» ដោយផ្អែកលើកត្តាសត្យានុម័ត ដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាកាន់កាប់នៅ ហ្នឹងកន្លែង រស់នៅអាស្រ័យផល តាំងពីដើមទីមក តំបន់ភូមិព្រៃចាន់ ភូមិជោគជ័យ ជាអាទិ៍ ត្រូវស្ថិតនៅ ក្រោមអធិបតេយ្យរបស់កម្ពុជា ដរាបណា មិនទាន់មានការសម្រេចជាអន្តរជាតិណាមួយ ដែលច្បាប់អន្តរ ជាតិ ផ្តល់ឱ្យកម្ពុជានូវ«សមភាពអធិបតេយ្យ អភ័យឯកសិទ្ធិរដ្ឋ និងសមត្ថកិច្ចដែនដី ទាំងសមត្ថកិច្ចទូទៅ សមត្ថកិច្ចផ្តាច់មុខ…..។
មកដល់ចំណុចនេះ ខ្ញុំសូមនិយាយអំពី «សមភាពអធិបតេយ្យរដ្ឋ»។ សមភាពអធិបតេយ្យរដ្ឋ គឺ ហាមប្រាម ឬមិនអនុញ្ញាតឱ្យរដ្ឋនីមួយៗឱ្យស្ថិតនៅក្រោមកិច្ច ដែលសំដែងនូវអធិបតេយ្យរបស់រដ្ឋមួយ ទៀតឡើយ ជាពិសេសកិច្ចយុត្តាធិការរបស់រដ្ឋតែម្តង។ រដ្ឋមួយមិនអាចធ្វើសេចក្តីសំរេចជួសរដ្ឋមួយទៀត បានជាដាច់ខាត ដូចដែលបានកំណត់ជាភាសាឡាតាំងថា «Par in Parem Non Habet Juridictionem (PPNHJ)»។ បានន័យថា “គ្មានអ្វីអាចអនុវត្តអំណាចយុត្តាធិការរបស់ខ្លួន ទៅលើរបស់អ្នកដទៃ ដែល មានស្ថានភាពដូចគ្នាក្នុងនាមឱ្យអ្នកស្មើគ្នានោះទេ»។ និយាយឱ្យងាយស្តាប់ គឺថៃ មិនអាចយកយុត្តាធិការ របស់ខ្លួនមកអនុវត្តលើដែនអធិបសេកម្ពុជាបានឡើយ។ ដូចគ្នាដែរ កម្ពុជា ក៏មិនអាចយកយុត្តាធិការរបស់ ខ្លួន ទៅអនុវត្តលើដែនអធិបតេយ្យរបស់ថៃបានដែរ។ វិធាននេះ គឺបង្កើតដើម្បីធ្វើឱ្យរដ្ឋគោរពគ្នាទៅវិញទៅ មក ពោលគឺ រដ្ឋទាំងអស់ត្រូវការពារសមត្ថកិច្ចរបស់ខ្លួនប្រឆាំងនឹងការរំលោភបំពានពីរដ្ឋដទៃ ដោយខ្លួន ទទួលបាននូវអភ័យឯកសិទ្ធិជាច្រើន។ ជាក់ស្តែង ការដែលថៃ ប្រកាសអនុវត្តច្បាប់អាជ្ញាសឹកលើ អធិបតេយ្យកម្ពុជា ការបណ្ដេញពលរដ្ឋខ្មែរពីលំនៅដ្ឋាន ការវាយកម្ទេចផ្ទះសម្បែង ការកំណត់ពេលឱ្យចាក ចេញជាបន្តបន្ទាប់ ការប្រកាសចាប់ខ្លួនពលរដ្ឋ ការប្រើច្បាប់ថៃផ្តន្ទាទោសពលរដ្ឋខ្មែរលើដីខ្មែរ គឺសុទ្ធតែ ខុសគោលការណ៍សកល និងច្បាប់អន្តរជាតិទាំងអស់។ និយាយឱ្យខ្លី រដ្ឋទាំងអស់សុទ្ធតែទទួលបាន «អភ័យឯកសិទ្ធិប្រតិបត្តិ» ក្នុងនោះកម្ពុជាក៏ដូចគ្នា ពោលគឺ«ច្បាប់រួម របស់រដ្ឋមួយ មិនអាចយកទៅអនុវត្ត លើរដ្ឋមួយទៀតបានទេ។ ករណីថៃ មិនអាចយក ច្បាប់រួម»របស់ខ្លួន មកអនុវត្តនៅលើទឹកដីនៃ អធិបតេយ្យភាពរបស់កម្ពុជាបានជាដាច់ខាត។
តាមច្បាប់អន្តរជាតិដដែល កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលទទួលបានសិទ្ធិ«អធិបតេយ្យការពារ»។ កម្ពុជាជារដ្ឋអធិបតេយ្យ មានន័យថា មិនត្រូវស្ថិតនៅក្រោមអាជ្ញាធររដ្ឋ ឬតួអង្គ ឬក៏ភ្នាក់ងារអន្តរជាតិណា មួយ ក្រៅពីអាជ្ញាធររដ្ឋខ្លួនឯងដាច់ខាត។ ប្រសិនបើមានមានការរំលោភបំពានអធិបតេយ្យ ច្បាប់អន្តរជាតិ ផ្តល់សិទ្ធិឱ្យកម្ពុជាការពារអធិបតេយ្យរបស់ខ្លួន តាមរយៈ«គោលការណ៍ហាមប្រាមការធ្វើអន្តរាគមន៍ និង តាមរយៈគោលការណ៍អភ័យឯកសិទ្ធិរដ្ឋ»។ ក្នុងដែនអធិបតេយ្យរបស់ខ្លួន កម្ពុជាទទួលបាន«សមត្ថកិច្ច ដែនដី» ដែលមានទាំង«សមត្ថកិច្ចទូទៅ និងសមត្ថកិច្ចផ្តាច់មុខ»។ សមត្ថកិច្ចដែនដី គឺថា ដែនដី ជាអ្នក កំនត់នូវការលាតសន្ធឹង នៃសមត្ថកិច្ចរបស់រដ្ឋក្នុងរង្វង់ដែនដីខ្លួន។ ដើម្បីការពារការអនុវត្តសមត្ថកិច្ចហួស ដែនដី ដូចករណីថៃនេះ ទើបរាប់រយឆ្នាំមកហើយ នីតិអន្តរជាតិសាធារណៈ បានកំណត់គោលការណ៏មិន កែប្រែព្រំប្រទល់ក្នុងគោលដៅកុំឱ្យសមត្ថកិច្ចរបស់រដ្ឋនីមួយៗអនុវត្តហួសដែនដីរបស់ខ្លួន។ ខ្ញុំក៏សូមបន្ថែម ថា «សមត្ថកិច្ចទូទៅ»របស់រដ្ឋ គឺគិតទាំងកិច្ចការតូចតាចបន្ទាប់បន្សំផ្ទៃក្នុងរដ្ឋ រហូតដល់កិច្ចការធំៗរបស់ជាតិ និងកិច្ចការទំនាក់ទំនងអន្តរជាតិក្នុងពិភពលោក។ ចំណែក សមត្ថកិច្ចផ្តាច់មុខវិញ គឺ តួអង្គដែល មានសមត្ថកិច្ចលើទឹកដីរបស់រដ្ឋខ្លួន គឺមានតែរដ្ឋខ្លួនឯងប៉ុណ្ណោះ។ រដ្ឋដទៃ គ្មានសិទ្ធិអនុវត្តសមត្ថកិច្ចរបស់ ខ្លួនលើរដ្ឋដទៃបានដាច់ខាត។
សរុបរួមមកវិញ តាមគោលការណ៍ច្បាប់អន្តរជាតិ សកម្មភាពវាតទីជាឯកតោភាគី រួចកំណត់យក ជាខ្សែបន្ទាន់ព្រំដែន គឺរំលោភលើមូលដ្ឋានច្បាប់ ដោយទី១ ខ្សែព្រំដែនដែលមិនកើតចេញតាមកិច្ចព្រម ព្រៀងរវាងរដ្ឋទាំងពីរ គឺគ្មានសន្ធិសញ្ញាថ្មីណាមួយស្តីពីព្រំដែនជាមួយគ្នា។ ទី២ ខ្សែព្រំដែនដែលមិនកើត ចេញពីកិច្ចប្រតិបត្តិការបច្ចេទេស នៃគណៈកម្មការព្រំដែនចម្រុះ ដែលមានសមាសភាព តំណាងរបស់រដ្ឋ ទាំងពីរ ដើម្បីចុះវាស់វែង បោះបង្គោលសីមា និងដែលគណៈកម្មការនេះ មានភារកិច្ច កំណត់-គូសផែនទី បោះបង្គោលសីមា ថែទាំ ព្រមទាំងពិនិត្យ ពិច្ច័យឡើងវិញ នូវបង្គោលសីមាដែលបានបោះរួចជាដើម។ ការ វាតទីកំណត់ខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគីរបស់ថៃ បានរំលោភយ៉ាងងងើលលើគោលការណ៍ Uti- Possidetis Juris (UPJ) គឺជាគោលការណ៍នៃការមិនអាចប៉ះពាល់បានលើព្រំដែន ពោលគឺរដ្ឋព្រម ទទួលស្គាល់ ព្រំប្រទល់ដែលបន្សល់ទុកឱ្យដោយពួកអាណានិគម។ ក្នុងរឿងក្តីអន្តរជាតិ ស្តីពី ជម្លោះព្រំ ដែនក្នុងទស្សវត្តន៍ឆ្នាំ១៨០០តុលាការ ICJ អះអាងថា គោលការណ៍ UPJ ការពារនូវស្ថេរភាពព្រំដែន។ ដូច្នេះ តាមរយៈគោលការណ៍នេះ គ្មានភាគីរដ្ឋជំលោះណាមួយ អាចកែប្រែព្រំប្រទល់ ដែលបន្សល់ទុកពី អាណានិគមនិយមម្នាក់ឯងបាននោះទេ។ វៀរលែងតែ ភាគីទាំងសងខាងស្រុះស្រួលគ្នា តាមកិច្ចព្រមព្រៀង រួមណាមួយ ដើម្បីឯកភាពកែប្រែព្រំប្រទល់ដែលមានស្រាប់នេះជាថ្មីប៉ុណ្ណោះ។
ជាថ្មីម្តងទៀត ផ្អែកលើកត្តាសត្យានុម័ត គឺសកម្មភាព ឬកិច្ចឯកតោភាគី និងភស្តុតាងជាក់ស្តែងជា ច្រើនករណីរបស់ថៃ ដូចបានបញ្ជាក់មកនេះ នាយករដ្ឋមន្ត្រីទី៣២ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ មិនគួរ បណ្តែតបណ្តោយដើម្បីទប់កៅអីខ្លួនឡើយ ដោយបែរជាប្រកាសបើកភ្លើងខៀវ ឱ្យយោធា សម្រេចពេញ លេញលើការងារព្រំដែនជាមួយកម្ពុជា និងដាក់លក្ខខណ្ឌឱ្យកម្ពុជាដកអាវុធធនធ្ងន់ ព្រមទាំងកងទ័ពពី សមរភូមិជាឯកតោភាគីទៅវិញ។ ច្រាសពីនេះ នាយករដ្ឋមន្ត្រីថៃខ្លួនឯង មានកាតព្វកិច្ចគោរពគោលការណ៍ សន្តិភាវូបនីយកម្ម ដោយត្រូវពិនិត្យនិងចាត់វិធានការឱ្យបានសមស្របលើរដ្ឋបាលខេត្តស្រះកែវ ដែលបាន ដាក់ចេញវិធានការខុសច្បាប់ជាបន្តបន្ទាប់ កម្លាំងនគរបាលគ្រប់ជំនាញ យោធាភូមិភាគ១-២ និងកម្លាំង ប្រដាប់ដោយអាវុធចម្រុះថៃផ្សេងទៀត ដែលធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងភាគីទាំងពីរ។ ជាពិសេស ការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ ផ្ទុយ ពីគោលការណ៍អាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា៣៣ «តួអង្គទាំងឡាយ ក្នុងការខ្វែងយោបល់គ្នា ដែលការពន្យា អាចនាំឱ្យខូចនូវការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ត្រូវតែស្វែងរក ដំណោះស្រាយ ជាដំបូងបង្អស់តាមផ្លូវ ការចរចា ការធ្វើអង្កេត ការធ្វើអាជ្ញាកណ្តាល ការសម្រុះសម្រួល ការ សម្រួលខាងផ្លូវច្បាប់ តុលាការ ការពឹងផ្អែកទៅអង្គការ ឬកិច្ចព្រមព្រៀងខាងភូមិភាគ ឬក៏តាមមធ្យោបាយ ដទៃខាងសន្តិវិធីណាដែលខ្លួនពេញចិត្ត។…» និងគោលការណ៍រួមទាំងទ្វេរភាគី ព្រមទាំងជាអន្តរជាតិផ្សេង ទៀតក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន ក៏ដូចជាសមាជិកអង្គការសហប្រជាជាតិ។
រាល់ការបណ្តែតបណ្តោយ ធ្វើព្រងើយ ឬនៅពីក្រោយ ឱ្យបន្តធ្វើសកម្មភាព ឬកិច្ចឯកតោភាគីខុស ច្បាប់អន្តរជាតិ ដូចលើកខាងលើ ស្របនឹងការបង្កើតលេសនេះលេសនោះបំណងឱ្យផ្ទុះសង្គ្រាម ការផ្ញើសារ បញ្ឆេះ ឬបង្ហាញលទ្ធភាពនៃអត្ថិភាពសង្គ្រាម ការបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងជាឈួនសង្គ្រាម….. ថៃទាំងមូល រួមមាន មេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់ថៃ ចៀសមិនផុតពី «ឧក្រិដ្ឋ កម្មអន្តរជាតិ» ជាអាទិ៍ បទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មឈ្លានពាន និងបទល្មើសឧក្រិដ្ឋ កម្មសង្គ្រាមជាដើម៕
ដោយ ៖តារា