រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ ស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូចិន លេីការវិនិយោគគ្រឿងយន្តកសិកម្មក្នុងវិស័យកសិកម្មកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ដល់គណៈប្រតិភូចិនដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈច្រករបៀងមច្ឆានិងអង្ករ និងការអភិវឌ្ឍទំនេីបកម្មគ្រឿងយន្តកសិកម្មផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។

...

លោករដ្ឋមន្រ្តី បានលេីកទឹកចិត្តដល់ភាគីចិនឱ្យកសាងទំនុកចិត្តផលិតផលក្នុងទីផ្សារកម្ពុជា ដោយផ្តល់នូវសេវាកម្មគ្រឿងយន្តល្អ បច្ចេកវិទ្យាខ្ពស់ ផ្តល់ដំណោះស្រាយបច្ចេកទេស និងភាពជឿជាក់ ជួយឱ្យកសិករទទួលបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដេីមផលិតកម្ម ចំណេញពេលវេលា និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print