លោក ហ៊ុន ម៉ានី ៖ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាពីមោទនភាព ក្តីរំភើប និងការជឿជាក់បានបង្កប់ក្នុងស្នាមញញឹមរបស់បងប្អូនដែលបានមកចូលរួមពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។ ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជាអ្នករៀបចំ និងជំនួសមុខឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាដៃគូសហការរៀបចំ ព្រមទាំងដៃគូឧបត្ថម្ភ ខ្ញុំពិតជាមានក្តីរំភើប ដែលបានឃើញការគាំទ្ររបស់លោកយាយលោកតា អ៊ំ ពុកម៉ែ មាមីង បងប្អូន ចំពោះកម្មវិធី ក៏ដូចជាចំពោះផលិតផលក្នុងស្រុក។ ការគាំទ្រនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់យើងខ្ញុំក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដែលបំផុសស្មារតីរួបរួម និងសាមគ្គីរបស់កូនខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋានដើម្បីបង្ហាញស្មារតីមោទនភាពជាតិ។

លោកលើកឡើងថា ៖ តាមរយៈកម្មវិធីនេះ សាធារណជននឹងបានឃើញនូវភាពសំបូរបែប នៃផលិតផលក្នុងស្រុកដែលត្រូវបានផលិតដោយសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់កូនខ្មែរដែលបានខិតខំសិក្សា ស្រាវជ្រាវ និងសំរិតសំរាំងចេញជាផលិតផលសម្រាប់ទីផ្សារ។ មិនតែប៉ុណ្ណោះ ជារៀងរាល់ថ្ងៃ កម្មវិធីក៏មានកិច្ចពិភាក្សាដែលប្រមូលផ្តុំដោយវាគ្មិនពិសេសៗ នៅក្នុងវិស័យផ្សេងៗដែលនឹងពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់ជាច្រើន។

សូមអញ្ជើញ លោកយាយលោកតា អ៊ំ ពុកម៉ែ មាមីង បងប្អូន មកចូលរួមទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ពីម៉ោង ០៩:០០ ដល់ម៉ោង ០៩:០០ យប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print