​ប្រទះឃើញបុរសវ័យ៥៣ឆ្នាំម្នាក់គាំងបេះដូងស្លាប់ក្រាមស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

​ ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ បានដេកស្លាប់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ដោយសារជម្ងឺគាំងបេះដូង ។ ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យរាជធានីភ្នំពេញ ។

​ សពមានឈ្មោះ ហៅក្រៅ តាជ្រុយ អាយុ ៥៣ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង ។
​ ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានដើរហាត់ប្រាណនៅបរិវេណក្រាមស្ពានអាកាសស្ទឹងមានជ័យ ដើរៗក៏ប្រទះឃើញបុរសវ័យចំណាស់ម្នាក់បានដេកស្លាប់ ភ្លាមៗក៏ការភ្ញាក់ផ្អើលតែម្ដង ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីអន្ដរាមគន៍និងទាក់ទងទៅមន្រ្ដីជំនាញធ្វើការត្រួតពិនិត្យផងដែរ ។
​ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ សពរួចនឹងបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារគាំងបេះដូង (ជំងឺប្រចាំកាយ) ពិតប្រាកដមែន ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print