ខេត្តស្ទឹងត្រែង ៖ ផ្លូវខេត្តលេខ 376f សណ្តូកខ្លួនតាមមាត់ទន្លេ ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់តំបន់វារីអគ្គិសនី។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៧ ខែកញ្ញានេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ឱ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះស្ថានភាពទឹកលិចផ្លូវ376f មានចំនួន៥ន្លែង៖
1-ចំណុច Pk4+700-5+000 ប្រវែង 300ម៉ែត្រ
2-ចន្លោះ Pk14-15 ប្រវែង 150ម៉ែត្រ
3-ចន្លោះ Pk14-15 ប្រវែង 130ម៉ែត្រ
4-ចន្លោះ Pk16-17 ប្រវែង 100ម៉ែត្រ
5-ចន្លោះ Pk18-19 ប្រវែង 270ម៉ែត្រ
នៅចំពោះមុខ មន្ទីរសាធារណការ និងដឹងជញ្ជូនខេត្តស្ទឹងត្រែង បានហាមឃាត់ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់ ដើម្បីការពារតួផ្លូវ និងស្ពាន ដោយអនុញ្ញាតិឱ្យតែយានយន្តធុនស្រាលឆ្លងកាត់ប៉ុណ្ណោះ ព្រមទាំងភ្ជាប់ជាមួយសារដាស់តឿនឱ្យមានប្រយុប្រយ័ត្នជានិច្ច។ សូមអរគុណ ៕