មុខសញ្ញាគ្រឿងញៀនម្នាក់មានដីកាចាប់ខ្លួនរបស់តុលាការ២ត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួនបាននៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលបានបញ្ជូនពិរុទ្ធជន ម្នាក់ឈ្មោះធុល ស៊ីម៉េង ហៅថុល ភេទប្រុស អាយុ៣២ឆ្នាំ រស់​នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងទៅសាលាដំបូងខេត្តបាត់ដំបង បន្ទាប់ពីបានអនុវត្តដីកាបង្គាប់របស់ចៅក្រមចំនួន០២ ដីកាក្នុងអំពើល្មើសគ្រឿង ញៀនក្នុងមូលដ្ឋាននាពេលកន្លងមករបស់ពិរុទ្ធជនខាងលើ។

ការអនុវត្តចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០២៥ ដោយផែនការងារប្រឆាំងគ្រឿងញៀនដែលមានលោកវរសេនី​យ៍ឯក សុខ និមល ស្នងការរងទទួលផែន ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍ របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

សូមជម្រាបជូនថា ពិរុទ្ធជនខាងលើបាន ធ្វើស​កម្មភាពជួញដូរដោខុសច្បាប់នូវសារធាតុញៀនក្នុងមូលដ្ឋាន ស្រុកឯកភ្នំនិងក្រុងបាត់​ដំបងកាលពីខែមេសា និងខែ សីហា ឆ្នាំ២០២៤ ហើយសកម្មភាពនេះ ត្រូវបានសមត្ថកិច្ចនគរ​បាលស្រាវជ្រាវ រហូតបញ្ជូនសំណុំរឿងទៅ​កាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីបានដីកាបង្គាប់និងអនុវត្តការចាប់ខ្លួននៅពេលនេះ។

...

លោកឧត្តមសេនីយ៍ទោ ដាញ់​ អេងប៊ុនចាន់ ធ្លាប់មាន ប្រសាសន៍នាពេលកន្លងទៅក្នុងកិច្ចប្រជុំថា មុខសញ្ញាល្មើសច្បាប់ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាការហើយ នោះសមត្ថកិច្ចនគរបាលត្រូវប្រឹងប្រែង ស្រាវជ្រាវនិងស្វែងរកចាប់ខ្លួនយកទៅអនុវត្តទោលឱ្យខាងតែបានទោះគេគេចខ្លួនទៅដល់ទីណាក៏​ដោយ ហើយបញ្ហានេះត្រូវបានសមត្ថកិច្ច ជំ​នាញនៅស្នងការដ្ឋាននិងបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក បន្តធ្វើបានជាបន្តបន្ទាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print