ត្រូវដឹងពីគោលបំណងរបស់ថៃ តើថៃចង់បានអ្វីពីកម្ពុជាក្នុងពេលនេះដើម្បីឈានទៅបញ្ចប់ភាពតានតឹងបញ្ហាជម្លោះព្រំដែន ? 

ចែករំលែក៖

ភ្នំពេញ : រឿងដែលថៃចង់បានបំផុតវាក៏ជារឿងដែលកម្ពុជាមិនអាចយល់ព្រមដាច់ខាតដែរ !

សំណុំរឿងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបីដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJ ប្រៀបបានដូចជាពិសដែលបានចាក់ចូលក្នុងសរសៃឈាមថៃ ហើយពិសនេះវានឹងបង្កការឈឺចាប់នៅពេលខាងមុខយ៉ាងដូច្នោះ ។ ថៃដឹងច្បាស់ថា សំណុំរឿងនេះICJ នឹងកាត់ក្តីឲ្យកម្ពុជាឈ្នះដូចប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ទោះបីជាគេដកខ្លួនចេញពីICJ យ៉ាងណា សាលក្រមនេះនឹងនាំភាពអាម៉ាស់ដល់គេដែរ ហើយកម្ពុជាមានសិទ្ធប្តឹងតាមនីតិវិធីអន្តរជាតិបានទោះបីជាថៃមិនទទួលស្គាល់អំណាចយុត្តាធិការICJក៏ដោយ ។ នេះហើយដែលជាដើមហេតុតែមួយគត់ធ្វើឲ្យថៃប្រើកម្លាំងយោធាដាក់សម្ពាធកម្ពុជា បដិសេធយន្តការច្បាប់អន្តរជាតិ ។
– ថៃនឹងទន់ជាមួយកម្ពុជាភ្លាមប្រសិនបើកម្ពុជាបញ្ឈប់គម្រោងប្តឹងថៃទៅICJ ហើយស្ថានការណ៍នឹងវិលទៅរកប្រក្រតីភាពឡើងវិញដូចមុនថ្ងៃទី២៨ ឧសភា ២០២៥ ។
– តើកម្ពុជាបញ្ឈប់ការប្តឹងថៃទៅICJទេ ដើម្បីបញ្ចប់ការរុកកួនពីថៃ ? ចម្លើយគឺ ទេ ! មិនបានជាដាច់ខាត ! កម្ពុជាត្រូវតែប្តឹងដោយគ្មានការយោគយល់ ។ កម្ពុជាសម្រេចចិត្តប្តឹងថៃគឺជាការសម្រេចជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់អំពើលោភលន់របស់ថៃ ដែលចិញ្ចឹមមហិច្ឆតាឈ្លានពានកម្ពុជាតាមរយ:ការប្រើផែនទីឯកតោភាគីលើមាត្រដ្ឋាន១/៥០.០០០ដែលកម្ពុជាហៅថា« ផែនទីចោរ» នេះ ។ មកដល់ម៉ោងនេះថៃទាល់គំនិតមិនអាចនិយាយជាមួយកម្ពុជាឲ្យដកពាក្យបណ្តឹងបានគេមានតែប្រើមធ្យោបាយបែបនេះគឺ ៖
១-មិនទាន់ដោះលែងយោធិនកម្ពុជាទាំង១៨នាក់ត្រឡប់មកវិញ ។
២-ដើរដាក់បន្លាលួសលើដីកម្ពុជា ។
៣-ប្រើវិធីញុះឲ្យកម្ពុជាផ្ទុះអាវុធក្នុងពេលអនុវត្តបទឈប់បាញ់ ដើម្បីគេយកលេសប្រើកម្លាំងយោធាវ៉ៃកម្ពុជា ។
៤-បំភ្លើ បំផ្លើស បំប៉ោង សំអុយ កម្ពុជាគ្រប់រឿង ។
– តើកម្ពុជាត្រូវធ្វើយ៉ាងណាក្នុងស្ថានភាពពេលនេះ ?
អ្វីដែលកម្ពុជាបាន និងកំពុងធ្វើគឺជាជម្រើសដ៏ល្អបំផុតហើយ សូមបន្តបែបនេះតទៅទៀត ។
* ជាយោបល់ ៖ បើជ្រុលតែថៃធ្វើដល់ថ្នាក់នេះជាមួយយើងហើយ ស្នើឲ្យរាជរដ្ឋាភិបាលបន្ថែមបណ្តឹងនៅអូបីជាន់ និង១៧កន្លែងទៀតនៅក្នុងខេត្តពោធិសាត់ និងកោះកុង ដែលថៃគេថាជាដីរបស់គេមួយកញ្ចប់តែម្តងទៅដើម្បីឲ្យអស់រឿង ។
* នៅក្នុងពេលវេលានេះ កម្ពុជាកំពុងទទួលយកវិញ្ញាសាដ៏លំបាកបំផុតមួយមកដោះស្រាយ ដូច្នេះដើម្បីដោះស្រាយបានគឺ – ត្រូវការពេវេលា រួមគ្នាជាធ្លុងមួយក្រោមដំបូលរាជរដ្ឋាភិបាល និងជួយដល់ថ្នាក់ដឹកនាំរបស់យើង ៕

...

( មតិក្នុងនាមពលរដ្ឋកម្ពុជា ដែលឈឺចាប់នឹងការឈ្លានពាន ) (យុវជន ៧មករា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print