រថយន្ដ Ford Ranger Reptor មួយគ្រឿងបើកបុកម៉ូតូ HONDA Dream ពេញទំហឹងបណ្ដាលអោយបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញៈ  បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះ ម៉ូតូ HONDA Dream ទៅទិញបាយឲ្យ កូន ពេលត្រឡប់មកវិញក៏ត្រូវរថយន្ដ Ford Ranger Reptor  បុកពេញទំហឹង អូសជាច្រេីនម៉ែត្រ រួចអ្នកបេីករថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ ស្រមោល ដោយបន្សល់ទុកផ្លាកលេខនៅ នឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ១២:៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅត្រង់ចំណុចរង្វង់មូលកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានឃើញជនរងគ្រោះជិះ ម៉ូតូ HONDA Dream ពាក់ផ្លាកលេខ ភ្នំពេញ 1KI-8425 ទៅ ទិញបាយឲ្យកូន ពេលត្រឡប់មក វិញក៏ត្រូវរថយន្ដ ម៉ាកFord Ranger Reptor ពាក់ផ្លាកលេខ ភ្នំពេញ 2BW-7719 បុកពេញទំហឹង អូសជាច្រេីនម៉ែត្រ បណ្ដាលអោយបុរសអ្នកជិះម៉ូតូនោះស្លាប់ រួចអ្នកបង្កហេតុបានបេីករថយន្តរត់គេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុកផ្លាក លេខនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចុះមកធ្វើ ការវាស់វែងយកម៉ូតូនិងផ្លាកលេខរថយន្ដ ដែលបន្សល់ទុកទៅរក្សាទុក ។ ចំណែកឯ សពជនរងគ្រោះ សមត្ថកិច្ចធ្វើលិខិត ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print