ប្រធានាធិបតីប្រទេសអារ៉ាប់រួម ជួបជាមួយ CEOរបស់ OpenAI ដើម្បីពិភាក្សាអំពីកិច្ចសហការ AI

ចែករំលែក៖

ភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានរាយការណ៍ថា ប្រធានាធិបតីប្រទេស UAEដែលបានចំណាយប្រាក់រាប់ពាន់លានក្នុងការជំរុញឱ្យក្លាយជាបងធំលើសកលលោកក្នុងវិស័យ AI បានជួបជាមួយនាយកប្រតិបត្តិ OpenAI លោក Sam Altman ក្នុងទីក្រុង Abu Dhabi កាលពីថ្ងៃសៅរ៍។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើបាននិយាយថា ការពិភាក្សារវាងលោកប្រធានាធិបតី Sheikh Mohammed bin Zayed Al Nahyan និងលោក Altman បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង OpenAI និងសមភាគីរបស់ខ្លួននៅក្នុងប្រទេស UAE ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវបញ្ញាសិប្បនិម្មិត និងការអនុវត្តជាក់ស្តែងរបស់វា។

ទីភ្នាក់ងារនេះបានបន្ថែមថា “កិច្ចសហប្រតិបត្តិការនេះស្របតាមមហិច្ឆតារបស់ UAE ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី AI រួមបញ្ចូលគ្នា គាំទ្រដល់ផែនការអភិវឌ្ឍន៍របស់ប្រទេស និងការជំរុញរបស់ខ្លួនក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង” ។

អេមីរ៉ាតអារ៉ាប់រួម ដែលជាអ្នកនាំចេញប្រេងដ៏សំខាន់មួយ កំពុងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុតមួយរបស់ពិភពលោក និងដាក់ឱ្យដំណើរការនូវគំរូ AI ជាភាសាអារ៉ាប់ថ្មី។ ពួកគេក៏បាននិងកំពុងសម្លឹងមើលដើម្បីបង្កើនទំនាក់ទំនងដ៏រឹងមាំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានការចូលប្រើប្រាស់បច្ចេកវិទ្យា AI ។

...

កាលពីខែឧសភា ប្រទេសអារ៉ាប់រួម និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់រដ្ឋឈូងសមុទ្រដើម្បីសាងសង់អគារបញ្ញាសិប្បនិមិត្តដ៏ធំបំផុតមួយនៅខាងក្រៅសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump ទៅកាន់ទីក្រុង Abu Dhabi ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print