ភ្នំពេញៈ បុរសជន ជាតិ កូរ៉េ ម្នាក់ បេីក រថយន្ដ DEFENDER បេីក បំពាន ភ្លើង ស្តុប ជ្រុល ទៅបុក រថយន្ដ TOYOTA Prius បណ្ដាលឲ្យ ខ្ទាត់ ទៅ ប៉ះ រថយន្ដ កូរ៉េ ដឹក ឥដ្ឋ បន្ថែម ទៀត ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ៣:១០នាទី ទៀប ភ្លឺ ថ្ងៃ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ១០០៣ សង្កាត់ ស្វាយ ប៉ាក ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសជន ជាតិ កូរ៉េ ម្នាក់ បេីក រថយន្ដ DEFENDER ពាក់ ផ្លាក លេខ ភ្នំពេញ 2CH-5885 បេីក បំពាន ភ្លើង ស្តុប ក្នុងល្បឿនលឿនហើយក៏ជ្រុល ទៅបុក រថយន្ដ TOYOTA Prius ពាក់ ផ្លាក លេខ ភ្នំពេញ 2BY-3761 បណ្ដាលឲ្យ ខ្ទាត់ ហើយក៏បានទៅ ប៉ះ និងរថយន្ដ កូរ៉េ ដឹក ឥដ្ឋ ពាក់ ផ្លាក លេខ ភ្នំពេញ 3F-5794 បន្ថែម ទៀត បណ្ដោលអោយរងការខូចខានផងដែរ។
ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ត ទាំង បី គ្រឿង ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕
ដោយ៖ ស រស្មី