កាតានឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Intercontinental Cupពីរឆ្នាំជាប់ៗគ្នា

ចែករំលែក៖

សហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលនៅសល់ចំនួនបីការប្រកួតនៃពានរង្វាន់ Intercontinental Cup ក្នុងខែធ្នូដែលឆ្នាំទីពីរជាប់ៗគ្នា។

ប្រទេសមជ្ឈិមបូព៌ាក៏បានធ្វើម្ចាស់ផ្ទះចុងក្រោយនៅពេលដែល Real Madrid បានឈ្នះការប្រកួតកាលពីឆ្នាំមុន។

ក្រុមម្ចាស់ជើងឯក UEFA Champions League ក្លឹបParis St Germain បានឆ្លងផុតវគ្គផ្តាច់ព្រ័ត្រដែលគ្រោងធ្វើនៅថ្ងៃទី 17 ខែធ្នូ មួយសប្តាហ៍បន្ទាប់ពីម្ចាស់ជើងឯក CONCACAF Champions Cup ក្លឹបCruz Azul ត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក CONMEBOL Copaក្លឹប Libertadores ដើម្បីឈានទៅវគ្គ Playoff ។

ក្រុម Pyramids របស់អេហ្ស៊ីបបានឈានចូលវគ្គ Playoff ដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័តហើយ ដោយបានផ្តួលក្រុម Al-Ahli របស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ។

អ្នកឈ្នះក្នុងវគ្គ Playoff នឹងប៉ះ PSG នៅវគ្គផ្តាច់ព្រ័ត្រ។

...

ពានIntercontinental Cup ជាការប្រកួតប្រចាំឆ្នាំដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ 2024 មានក្រុមជើងឯកនៃសហព័ន្ធ FIFA ចំនួនប្រាំមួយ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print