ប្រទេសចិន៖ លោក Tang Renjian អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ចិន ត្រូវបានតុលាការចិនកាត់ទោសប្រហារជីវិត ពីបទស៊ីសំណូកមុនសម្រេចទោសចុងក្រោយ លោក Tang Renjian ក៏ត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិត ដោយត្រូវរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់លោកដែលមានប៉ុន្មាន ក្នុងនោះប្រាក់ចំណេញខុសច្បាប់ និងផលប្រយោជន៍ពាក់ព័ន្ធរបស់លោកត្រូវបានបញ្ជាឱ្យប្រគល់ទៅរតនាគាររដ្ឋចិនវិញ។ នេះបើយោងតាមសេចក្តីសម្រេចរបស់តុលាការនៃទីក្រុង Changchun ៕
ប្រភព ៖ សុីសុីថែមស៍