រថយន្តlexus nx 200tបេីកបុកទ្រូងផ្លូវហេីយបន្តទៅបុកឡំប្រឺតានិងបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្តម៉ាក lexus nx200t ទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវហេីយ រថយន្តជ្រុលបន្តទៅបុកឡាំប្រឺតាមួយគ្រឿងទៀត​ និងបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ចំនុចស្តុបវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាក lexus nx200t ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AS 9938 បេីកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ទិសដៅពី ត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំនុចកេីតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវខ្ទាតអស់មួយកង់ទៅផ្លូវម្ខាងទៀត ហេីយរថយន្តមិនទាន់អស់ល្បឿនក៍ជ្រុលទៅបុកនិងឡាំប្រឺតាពាក់ស្លាកលេខ ភ្នំពេញ1KH 6094ដែលជិះដោយបុរសម្នាក់ពីក្រោយទាំងកំរោល បណ្ដាលឲ្យកង់បីក្រឡាប់អូសជាច្រើនម៉ែត្រ រងការខូចខាត និងធ្វើអ្នកបេីកកង់បីរបស់រលាត់ដៃជើងនិងផ្ទៃមុខ ។
ដោយឡែករថយន្តវិញ នៅពេលបុកឡាំប្រឺតាក្រឡាប់ហេីយ ក៏ជ្រុលទៅបុកនិងផ្ទុបនិងបង្គោលភ្លើងបេតុង បណ្ដាលឲ្យបាក់អស់មួយដេីម កល់រថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច ហើយអ្នកបេីកបរបានចុះពីលើរថយន្ត របួសតិចតួច បានហៅខាងម្ចាស់ឡាំប្រឺតាទៅព្យាបាលរបួសនៅគ្លីនិកឯកជននៅក្បែរនោះជាមួយគ្នាផងដែរ ។
ក្រោយកេីតហេតុ ដោយមិនអាចដោះស្រាយគ្នាបាន មធ្យោបាយទាំងអស់ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print