លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ​ សមាគមនារីកម្ពុជា​ ខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង និងសមាសភាពស្ត្រីនៃគណៈចលនាមហាជនខេត្តកំពង់ឆ្នាំង និងជួបសំណេះសំណាលជាមួយបងប្អូនស្ត្រី នៅសណ្ឋាគារសុខថៃសាន្ត ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះផងដែរ លោកស្រីក៏បានពាំនាំផ្តាំផ្ញើនូវការសួរទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងបង្អូនជានារីទាំងអស់នៅទូទាំងខេត្ត និងបានថ្លែងនូវការកោតសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការជានារីរបស់ខេត្តកំពង់ឆ្នាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក ។ លោកជំទាវបន្តទៀតថា ការងាររបស់ស្ត្រី និងការងាររបស់គណៈចលនាមហាជននេះ គឺមានតាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មកម្ល៉េះ ហើយការបង្កើតនេះគឺ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការទំនាក់ទំនងគ្នាទៅវិញទៅមក ។

លោកស្រីក៏បានលើកឡើងអំពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលបានប្រែក្លាយប្រទេសពីមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបានធ្វើឱ្យប្រជាជាតិយើងទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ជាពិសេស ជោគជ័យជាប្រវត្តិសាស្ត្រ ដែលសម្រេចបានជូនជាតិ និងប្រជាជន មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំ ទាំងនៅទីក្រុង និងនៅជនបទ ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រី ក៏បានឧបត្ថម្ដដល់សមាជិក សមាជិកាចំនួន ៤៨០នាក់ ដោយម្នាក់ៗទទួលបានថវិកា រួមជាមួយនឹងសារុង ១ ៕

som (1) som (2) som (3) som (4) som (5) som (6) som (7) som (8) som (9) som (10) som (11) som (12)

ដោយ៖ សុវណ្ណារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print