ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី១៦​ អាណត្តិទី៤

ចែករំលែក៖

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២៥​ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញលើកទី១៦​ អាណត្តិទី៤​ ក្រោមអធិបតីភាព លោក​ស្រី​ ឈាន​ សុខេន​ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ​ លោក​ ម៉ូវ​ ម៉ានិត​ អភិបាល​ នៃគណៈអភិបាលខណ្ឌ​សែនសុខ​។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកអភិបាលរងខណ្ឌ​ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ កំលាំងភូមិភាគពិសេសប្រចាំខណ្ឌ លោកនាយក​ នាយករងរដ្ឋបាលខណ្ឌ ប្រធានការិយាល័យទាំង១០ ប្រធានអង្គភាពលទ្ធកម្ម លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងប្រជាពលរដ្ឋ តំណាងអង្គការសង្គមសុីវិល​ សរុបអ្នកចូលរួម​ ៥២នាក់​ ។

កិច្ចប្រជុំនេះមានរបៀបវារៈប្រជុំចំនួន០៥​ ដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់របស់ លោក វង្ស ស្លូតឌី សមាជិកក្រុមប្រឹក្សាខណ្ឌសែនសុខ​ កំពុងសម្រាកព្យាបាលជំងឺ ។
២-ពិនិត្យ​ និងអនុម័ត​លេីសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១៥​ របស់ក្រុមប្រឹក្សាខណ្ឌ​ អាណត្តិ​ទី៤​ ។
៣-ពិនិត្យ​ និងអនុម័តលេីសេចក្ដី​ព្រាង​របាយការណ៍​ប្រចាំ​ខែកញ្ញា​ ស្តីពី​ការអនុវត្តការងារ​របស់ខណ្ឌសែនសុខ។
៤-ពិនិត្យ​ និងអនុម័តលេីសំណេីបែងចែកប្រាក់រង្វាន់​លេីកទឹកចិត្តដែលបានមកពីការផ្តល់សេវា​រដ្ឋបាល​ សំរាប់ឧបត្ថម្ភ​ជូនមន្ត្រី​ បុគ្គលិក​ នៃរដ្ឋបាលខណ្ឌសែនសុខ​ ប្រចាំខែសីហា​ ឆ្នាំ២០២៥។
៥-ការ​ងារផ្សេងៗ ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print