ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានប្រគល់ម៉ូតូ ចំនួន ២២គ្រឿង ជំហានទី២ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំចាយមារ ខេត្តព្រៃវែង សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរបំពេញការងាររបស់មន្ត្រី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនីមួយៗ។
ការប្រគល់ម៉ូតូរបស់ លោកអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តព្រៃវែង៕
ដោយ ៖ សិលា
...