លោក កែវ រ៉េមី ៖ កន្លងមកយើងបានកម្លាំងសាមគ្គីពីប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិរួមគ្នាជួយបង្ហោះព្រោងព្រាតរួមផ្សំជាមួយអ្នកសារព័ត៌មានក្នុងស្រុករបស់យើងដែលធ្វើឲ្យឮដល់សហគមន៍អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅព្រលប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានសំណេរយ៉ាងខ្លីលើបណ្តាញសង្គមថា ៖ កាសែតរបស់ថៃជាភាសាអង់គ្លេស The Nation មានអាយុកាល ៥៤ឆ្នាំ រីឯកាសែត Bangkok Post មានអាយុកាល ៧៩ឆ្នាំ។ កាសែតទាំងពីរនេះបរទេសនៅថៃនិងនៅខ្មែរអានជាប្រចាំ។ រីឯកាសែត Reuters របស់អង់គ្លេស និង CNA របស់សឹង្ហបូរី ក៏មានបុគ្គលិក ឬអ្នករាយការព័ត៌មានជាច្រើននាក់ដែលជាជនជាតិថៃ។ ចុះយើងវិញ? កន្លងមកយើងបានកម្លាំងសាមគ្គីពីប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិរួមគ្នាជួយបង្ហោះព្រោងព្រាតរួមផ្សំជាមួយអ្នកសារព័ត៌មានក្នុងស្រុករបស់យើងដែលធ្វើឲ្យឮដល់សហគមន៍អន្តរជាតិ។ ដោយក្តីស្រឡាញ់បំផុត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print