នគរបាលឃាត់ខ្លួនបុរសពីរនាក់លួចខ្ទឹមស្លឹក២បាវ ដើម្បីយកលក់បានប្រាក់ទិញថ្នាំញៀនជក់

ចែករំលែក៖

ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ ឃាត់ខ្លួនជនសង្ស័យ២ នាក់ករណីអំពើលួចខ្ទឹមស្លឹកនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយឱ្យដឹងថា ហេតុ ការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២៣ និង ៥០ នាទី នៅចំណុចភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពខាងលើបន្តថា ម្ចាស់ចម្ការឈ្មោះ ត្រាយ សុខកែវ ភេទប្រុស អាយុ ៥៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ។ រីឯជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន,១- ឈ្មោះ ហ៊ត ចំរើន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកតាវ៉ា ឃុំ ទឹកវិល ស្រុកស្អាង,មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)និង២-ឈ្មោះ គីម រដ្ឋ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង-មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចាប់បានម៉ូតូចំនួន០១ គ្រឿងម៉ាកគុបជ្រុងសេ 90 ពណ៌ទឹកប៊ុិចគ្មានផ្លាកលេខនិងខ្ទឹមសន្លឹកចំនួន ០២ បាវ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ជាមនុស្សប្រេីប្រាស់គ្រឿងញៀនជាប្រចាំហេីយតែងតែលួចផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាញឹកញាប់។

នៅថ្ងៃទី ២៩ ខែកញ្ញាវេលាម៉ោង ២៣និង៥០នាទី ជន សង្ស័យឈ្មោះ ហ៊ត ចំរេីនឈ្មោះ គីម រដ្ឋ បានជិះម៉ូតូ១ គ្រឿងម៉ាកគុបជ្រុង បានធ្វេីសកម្មលួចខ្ទឹមស្លឹករបស់ជនរងគ្រោះឈ្មោះ ត្រាយ សុខកែវ ចំនួន ០២ បាវរួចបានជិះម៉ូតូចេញមកតាមផ្លូវបេតុង។ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងប្រជាការពារឃុំបានជិះម៉ូតូល្បាតក៏បានប្រទះឃេីញជន សង្ស័យឈ្មោះ ហ៊ត ចំរេីន ឈ្មោះ គីមរដ្ឋ ជិះម៉ូតូដឹកខ្ទឹម ស្លឹក២បាវ,ដោយមានការសង្ស័យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដេីម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំងពីរនាក់ ហ៊ត ចំរេីន, គី ចំរេីន សារភាពថាពិតជាបានជិះម៉ូតូទៅធ្វេីសកម្មភាពលួចខ្ទឹមស្លឹករបស់ជនរងគ្រោះឈ្មោះ ត្រាយ សុខកែវ ចំនួន២ បាវពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print