អ្នកចាំទីសញ្ជាតិឆេករបស់ក្លិប Sevilla កីឡាករ Tomas Vaclik បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិបនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទីអង្គារ ទី២៥ ឧសភានេះ។ កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Andalusian ពីក្លិបBasel ក្នុងឆ្នាំ២០១៨ ហើយបានបង្កើតខ្លួនជាជំរើសទី១ ដែលធ្វើឱ្យក្លិប Sevilla នៅ La Liga ចាប់អារម្មណ៍និងផ្ទេរមកកាន់ទឹកដីអេស្ប៉ាញ ។ ទោះយ៉ាងណាក្រោយពីចូលរួមបាន២រដូវកាល អ្នកចាំទីរូបនេះបានបាត់បង់កន្លែងរបស់គាត់ទៅ ដោយជម្រើសទី១បានធ្លាក់ទៅលើកីឡាករ Yassine Bounou ហើយត្រូវបានដាក់កម្រិតចំពោះការបង្ហាញខ្លួនលីគចំនួន៥លើកប៉ុណ្ណោះ។ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមកីឡាករVaclik បានលើកឡើងពីកង្វះពេលវេលាលេងដែលជាហេតុផលដែលគាត់នឹងចាកចេញ។ កីឡាកររូបនេះនិយាយថា “វាមានរយៈពេល ៣ ឆ្នាំដែលមិនគួរឱ្យជឿដែលខ្ញុំមិនដែលភ្លេច ។ ទោះបីរដូវកាលមុនមានការលំបាកសម្រាប់ខ្ញុំក៏ដោយក៏ខ្ញុំចាកចេញពីក្លិបដោយការគោរពនិងកោតសរសើរបំផុត។ … អានបន្ថែម អ្នកចាំទី Tomas Vaclik របស់ Sevilla សម្រេចចាកចេញពីក្លិបនៅខែក្រោយ