ស្វែងយល់ខ្លះៗពីអត្ថន័យបុណ្យចូលឆ្នាំខ្មែរ

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ សង្រ្កាន្ត(ចូលឆ្នាំខ្មែរ)នឹងចូលមកដល់។ ដើម្បីស្វែងយល់ខ្លះពីអត្ថន័យសម្រាប់បុណ្យតាមទំនៀមទម្លាប់ខ្មែរមានតាំងពីយូរលង់មកហើយនោះ យើងសូមលើកអត្ថន័យខ្លះៗនៃសង្ក្រាន្ត ។ តាមការស្រាវជ្រាវបញ្ជាក់ថាចូលឆ្នាំខ្មែរ (សំស្ក្រឹត: សង្ក្រាន្តខ្មែរ) (អង់គ្លេស: Khmer New Year) គឺជាថ្ងៃចូលឆ្នាំថ្មី … អាន​បន្ថែម ស្វែងយល់ខ្លះៗពីអត្ថន័យបុណ្យចូលឆ្នាំខ្មែរ

ខ្សែការពារ Florenzi របស់ក្រុម PSG ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខកខានពេលប៉ះ Bayern Munich នៅ Champions League

ក្លិបបារាំងបាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី៦ ខែមេសានេះថា ខ្សែការពាររបស់ក្លិប Paris St Germain គឺកីឡាករ Alessandro Florenzi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយរូបគេនឹងខកខានការប្រកួតជើងទី១ វគ្គ៨ ក្រុមចុងក្រោយនៅ Champions League ពេលប៉ះជាមួយក្រុម Bayern Munich។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តរួមក្រុមរបស់កីឡាករ Florenzi និងមិត្តរួមជាតិអុីតាលី Marco Verratti ក៏មិនមានការប្រកួតនៅថ្ងៃពុធនៅទីក្រុង Munich ដែរបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។ នៅប្រទេសបារាំងការធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ–១៩ ត្រូវតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ។ ក្លិប Paris … អាន​បន្ថែម ខ្សែការពារ Florenzi របស់ក្រុម PSG ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខកខានពេលប៉ះ Bayern Munich នៅ Champions League

មន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី ៖ ជាលើកដំបូង និងជាលើកទី១ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ដែលមន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមកទទួលនិងចាក់បង្ការ … អាន​បន្ថែម មន្រ្តីរាជការ មន្រ្តីឧទ្យានុរក្ស និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

Eden Hazard មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយបានទេ

ត្រឹមតែ២៤ម៉ោងសម្រាប់ត្រៀមសម្រាប់ការប្រកួតជើងទី១ របស់ Real Madrid ទល់នឹងក្រុម Liverpool ខ្សែបម្រើប្រយុទ្ធ Eden Hazard បានហ្វឹកហាត់លើទីលានជាមួយមិត្តរួមក្រុមម្តងទៀតនៅឯ Valdebebas កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយគាត់មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយដើម្បីបញ្ចុះបញ្ចូលលោក Zinedine Zidane ដែលបានសំរេចចិត្តឲ្យកីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះចូលរួមប្រកួតជាមួយក្រុមក្នុងពានរង្វាន់ Champions League ទេ។ អារម្មណ៍នៅជុំវិញកីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះគឺល្អ។ គាត់បានហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់គាត់តាំងពីថ្ងៃសុក្រហើយមើលទៅហាក់ដូចជាត្រូវបានបញ្ចូលក្នុងជម្រើសដំបូង។ ថ្មីៗនេះ Hazard កំពុងពិចារណាចំពោះការវិលត្រឡប់ទៅកាន់ទីលានប្រកួតវិញ ដែលពេលបច្ចុប្បន្ននេះកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យរបស់ Real Madrid ។ … អាន​បន្ថែម Eden Hazard មិនអាចឆ្លងកាត់ការធ្វើតេស្តចុងក្រោយបានទេ

បញ្ហាប្រកាន់ពូជសាសន៍ក្នុងវិស័យបាល់ទាត់នៅតែបន្ត

រូបភាពរបស់កីឡាករ Mouctar Diakhaby អាចកំណត់ពីសញ្ញានៃរើសអើងជាតិសាសន៍ដោយកីឡាករក្រុម Valencia រូបនេះបានចោទប្រកាន់កីឡាករ Juan Cala របស់ក្រុម Cadiz ថា បានរើសអើងជាតិសាសន៍ ហើយមិត្តរួមក្រុម Los Che របស់គាត់បានចាកចេញពីទីលាន។ អ្វីដែលបានកើតឡើងនៅក្នុងការប្រកួតនោះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែក្រុម Valencia នឹងវិលត្រឡប់មកប្រកួតពេលក្រោយវិញដើម្បីបញ្ចប់ការប្រកួត ខណៈដែលកីឡាករបារាំងរូបនេះមិនបានធ្វើការសុំទោស។ ទោះបីជាវាមិនទាន់មានការបញ្ជាក់ពីអ្វីដែលត្រូវបានគេនិយាយក៏ដោយក៏មានឧបទ្ទវហេតុសោកស្តាយមួយទៀតដែលបានកត់សម្គាល់ទាំងបាល់ទាត់ និងបណ្តាញសង្គមនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះពីការរើសអើងជាតិសាសន៍ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA កាលពីថ្ងៃទី៥ ខែមេសា។ ការរើសអើងជាតិសាសន៍ហាក់បីដូចជាបានបាត់ពីពហុកីឡដ្ឋានបាល់ទាត់ទៅហើយ ដោយកម្រិតនៃការរំលោភបំពានជាតិសាសន៍ត្រូវបានកីឡាករបំភ្លេចចោល។ ប៉ុន្តែរយៈពេលចុងក្រោយនេះការរើសអើងក្នុងពេលប្រកួត និងក្នុងបណ្តាញសង្គមបានកើតឡើងវិញ ពិសេសនៅតំបន់អឺរ៉ុប ដែលកីឡាករ និងអតីតកីឡាករមួយចំនួនត្រូវបានគេរើសអើងតាមបណ្តាញសង្គមនានា។ … អាន​បន្ថែម បញ្ហាប្រកាន់ពូជសាសន៍ក្នុងវិស័យបាល់ទាត់នៅតែបន្ត

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham នឹងខកខានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់

ខ្សែបម្រើ Declan Rice របស់ក្រុម West Ham ត្រូវបានគេរំពឹងថា នឹងអវត្តមានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ កីឡាករវ័យ២២ឆ្នាំរូបនេះបានរងរបួសនៅពេលបំពេញកាតព្វកិច្ចប្រកួតជាលក្ខណៈអន្តរជាតិជាមួយក្រុមជម្រើសជាតិអង់គ្លេសដោយបានលេងសម្រាប់ការឈ្នះពេលអង់គ្លេសប៉ះនឹងអាល់បានី និងប៉ូឡូញ។ ការរងរបួសនេះគឺជាការខកចិត្តមួយសម្រាប់ក្រុម West Ham ក្នុងការប្រជែង ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៧នៅអង់គ្លេស ។ … អាន​បន្ថែម ខ្សែបម្រើ Declan Rice របស់ក្រុម West Ham នឹងខកខានរយៈពេល៤សប្តាហ៍ដោយសាររបួសជង្គង់

លោកពូទីន បានចុះហត្ថលេខាលើច្បាប់បើកផ្លូវឲ្យលោកធ្វើជាប្រធានាធិបតីដល់ឆ្នាំ២០៣៦

ប្រធានាធិបតីរុស្ស៊ី លោកពូទីន អាចបន្តឈរឈ្មោះបោះឆ្នោតជាបន្តទៀត ក្រោយការបញ្ចប់អាណត្តិនៅឆ្នាំ២០២៤ ហើយកាន់តំណែងជាប្រធានាធិបតីបន្ថែមបាន២អាណត្តិទៀតរហូតឆ្នាំ២០៣៦(ពេលនោះលោកមានអាយុ៨៤ឆ្នាំ)។ សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានសភាអនុម័តកាលពីខែមីនា ហើយខ្លឹមសារមួយចំនួននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានកែប្រែ កាលពីខែកក្កដាឆ្នាំ២០២០ ។ … អាន​បន្ថែម លោកពូទីន បានចុះហត្ថលេខាលើច្បាប់បើកផ្លូវឲ្យលោកធ្វើជាប្រធានាធិបតីដល់ឆ្នាំ២០៣៦

កូរ៉េខាងជើងប្រកាសមិនចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ

កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងមិនចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពេលខាងមុខនោះឡើយ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ ។ សារព័ត៌មានយ៉ុងហាប់ បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងជើងដែលបានឱ្យដឹងថា ប្រទេសនេះបានសម្រេចមិនចូលរួមការប្រកួតកីឡាអូឡាំពិកលើកទី ៣២ឡើយ … អាន​បន្ថែម កូរ៉េខាងជើងប្រកាសមិនចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ

អាជ្ញាធរខេត្តមណ្ឌលគិរីទទួលអំណោយសប្បុរសជនសម្រាប់រួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី ៦ ខែ មេសាឆ្នាំ២០២១នេះលោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក ជាក់ … អាន​បន្ថែម អាជ្ញាធរខេត្តមណ្ឌលគិរីទទួលអំណោយសប្បុរសជនសម្រាប់រួមចំណែកទប់ស្កាត់ជំងឺកូវីដ-១៩

អ្នកទោសជាង១៨០០នាក់បានហែកគុករត់ចេញនៅនីហ្សេរីយ៉ា

អ្នកទោសជាង១៨០០នាក់បានហែកគុករត់ចេញនៅក្នុងស្រុក Owerri រដ្ឋ Imo ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសនីហ្សេរីយ៉ា ក្រោយរងការវាយប្រហារពីក្រុមឧទ្ទាម ។ សារព័ត៌មាន BBC បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ដែលបានឱ្យដឹងថា … អាន​បន្ថែម អ្នកទោសជាង១៨០០នាក់បានហែកគុករត់ចេញនៅនីហ្សេរីយ៉ា

Anthony Martial អាចខកខានបង្ហាញខ្លួនរដូវកាលនៅសល់របស់ Man Utd

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុម Manchester United អាចនឹងមិនមានខ្សែប្រយុទ្ធ Anthony Martial សម្រាប់រដូវកាលដែលនៅសល់បន្ទាប់ពីគាត់បានរងរបួសពេលបំពេញកាតព្វកិច្ចអន្តរជាតិ ។ Martial វ័យ២៥ឆ្នាំបានបង្ហាញខ្លួនឱ្យបារាំងប៉ះជាមួយអ៊ុយក្រែន និងកាហ្សាក់ស្ថានកាលពីសប្តាហ៍មុនមុនពេលរងរបួសជង្គង់។ លោក Solskjaer បាននិយាយថា “ការបាត់បង់ Anthony សម្រាប់អ្វីដែលនៅសេសសល់នៃរដូវកាលនេះគឺជាការខកចិត្តខ្លាំងណាស់។របាយការណ៍ពីប្រទេសបារាំងគឺថា វាមិនធ្ងន់ធ្ងរទេ ប៉ុន្តែមើលទៅជាព័ត៌មានអាក្រក់សម្រាប់កីឡាកររូបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ មេសានេះ និងរូបភាពបង្ហាញដោយសារព័ត៌មានរ៉យទ័រ។ Martial រកបាន៧គ្រាប់សម្រាប់ក្រុម Man Utd ជារួមនៅរដូវកាលនេះប៉ុន្តែទើបតែបង្ហាញខ្លួនបាន៣លើកប៉ុណ្ណោះក្នុងការបង្ហាញខ្លួន១៩លើកក្នុងឆ្នាំ២០២១ ។ … អាន​បន្ថែម Anthony Martial អាចខកខានបង្ហាញខ្លួនរដូវកាលនៅសល់របស់ Man Utd

Juan Mata បន្តកុងត្រានៅក្លិបបិសាចក្រហម ទោះបីមានពេលវេលាបង្ហាញខ្លួនតិចតួចក៏ដោយ

ខ្សែបម្រើ Juan Mata នឹងចុះកុងត្រាថ្មីនៅក្លិបបិសាចក្រហម Manchester United នារដូវក្តៅនេះដើម្បីបន្តការស្នាក់នៅទឹកដី Old Trafford ក្រោយពីចេញពីក្លិបឲ Chelsea កាលពីឆ្នាំ២០១៤ ។ យោងតាមសារព័ត៌មាន Dailystar បានឲ្យដឹង ខ្សែបម្រើ Juan Mata នឹងទទួលបានកិច្ចព្រមព្រៀងថ្មីដ៏ភ្ញាក់ផ្អើលមួយនៅឯក្លិបបិសាចក្រហម Manchester United ។ ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងត្រូវបញ្ចប់នៅខែមិថុនា។ … អាន​បន្ថែម Juan Mata បន្តកុងត្រានៅក្លិបបិសាចក្រហម ទោះបីមានពេលវេលាបង្ហាញខ្លួនតិចតួចក៏ដោយ