បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចជំនាញកម្ពុជាបានបញ្ជូនពលរដ្ឋថៃចំនួន១៤៣នាក់ទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបន្ទាប់ពីពួកគេចាញ់បោកមេខ្យល់នាំមកឲ្យធើ្វការងារនិងស្នាក់នៅខុសច្បាប់តាមទីតាំងបើកអនឡាញនានាដែលជ្រោកក្រោមស្លាកកាសុីណូ នារសៀលថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២១នៅលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹក។ នៅក្នុងពេលប្រគល់ជនជាតិថៃខាងលើនេះគេឃើញមានកម្លាំងសមត្ថកិច្ចកម្ពុជានិងកម្លាំងសមត្ថកិច្ចថៃនិងមន្ត្រីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។ សមត្ថកិច្ចប្រាប់ថាជនជាតិថៃ១៤៣នាក់ក្នុងនោះមានស្រី៥៦នាក់។ ករណីឃាត់ជនជាតិថៃចំនួន១៤៣នាក់ហើយត្រូវសមត្ថកិច្ចកម្ពុជាបញ្ជូនឲ្យសមត្ថកិច្ចថៃខាងលើនេះ បើតាមព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាជនជាតិថៃទាំងអស់នោះគឺជាជនរងគ្រោះដោយសារអំពើជួញដូរមនុស្សដែលត្រូវបាថៅកែរបស់ខ្លួនបង្ខាំងទុកលក់កម្លាំងពលកម្មបន្តនិងធ្វើទារុណកម្មលើសកម្រិតការងារ ព្រោះគេសង្កេតឃើញជនរងគ្រោះមួយចំនួនមានស្លាកស្នាមវាយធ្វើបាបពីសំណាក់ថៅកែ ទើបមានការស្រាវជ្រាវពីកម្លាំងសមត្ថកិច្ចរបស់កម្ពុជារំដោះបានចេញពីកន្លែងបង្ខាំងនោះ។ ស្នងការរងនគរបាលខេត្ដបន្ទាយមានជ័យទទួលបន្ទុកផែនការងារអន្តោប្រវេសន៍ លោកអេង លីហូមានប្រសាសន៍តាមតេលេក្រាមថា … អានបន្ថែម ជនជាតិថៃប្រុស ស្រី១៤៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាចាប់បញ្ជូនទៅឲ្យសមត្ថកិច្ចថៃវិញ