ក្លិបបាល់ទាត់នៅអង់គ្លេស Eveton បានចេញសេចក្តីថ្លែងការណ៍ថាផែនការរបស់សម្រាប់ពហុកីឡាដ្ឋានដែលមានកៅអី ៥២,០០០ថ្មីបានទទួលការយល់ព្រមចុងក្រោយពីរដ្ឋាភិបាលហើយ។ យោងតាមការចេញផ្សាយរបស់ BBC Sport និងក្នុងគេហទំព័រក្លិបបានឲ្យដឹងថា ទីតាំង Bramley-Moore Dock នៅជិតមាត់ទឹកទីក្រុងLiverpool ត្រូវបានផ្តល់ការយល់ព្រមពីក្រុមប្រឹក្សាកាលពីខែកុម្ភៈ ប៉ុន្តែរដ្ឋាភិបាលបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីពិនិត្យឡើងវិញលើសំណើនេះ។ ក្លិបនៅ Premier League មួយនេះបានលេងនៅកីឡដ្ឋាន GoodisonPark ចាប់តាំងពីឆ្នាំ១៨៩២ ហើយបានស្វែងរកកីឡដ្ឋានថ្មីអស់រយៈពេល២៥ឆ្នាំមកហើយ។ ក្លិបបានចេញសេចក្តីជូនដំណឹងថា ឥឡូវនេះក្លិបអាចដំណើរការបានដោយបន្ថែមថា វាជាថ្ងៃដ៏អស្ចារ្យ ។ អ្នកនាំពាក្យម្នាក់បាននិយាយថា Toffees បានទទួលការបញ្ជាក់ជាលាយលក្ខណ៍អក្សរនៃការយល់ព្រមបន្ទាប់ពីលេខាធិការសហគមន៍លោក Robert Jenrick បានពិនិត្យមើលផែនការនេះឡើងវិញ។ អ្នកគាំទ្រអតីតកីឡាករ និងក្រុមអ្នកគាំទ្របានសម្តែងនូវការរីករាយតាមបណ្តាញសង្គម។ ប្រធានក្រុមដែលបម្រើការយូរជាងគេបំផុតនៅក្នុងក្លិបគឺលោក Kevin Ratcliffe បាននិយាយថា វាគឺជាពេលវេលាដ៏វែងឆ្ងាយដែលនឹងមកដល់ហើយនៅដំណាក់កាលមួយវាហាក់ដូចជាមិនដែលកើតឡើងឡើយ។ … អានបន្ថែម ផែនការសាងសង់កីឡដ្ឋានតម្លៃ៥០០លានផោនរបស់ក្លិប Everton ត្រូវបានអនុម័តដោយរដ្ឋាភិបាល