កីឡាករ Novak Djokovic គឺជាកីឡាករវាយតឺន្នីសចុងក្រោយបង្អស់ដែលត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទបន្ទាប់ពីការកត់សម្គាល់ថ្មីៗនេះធ្វើឡើងដោយ Natalija Scekic ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ។ តារាម៉ូឌែលសញ្ជាតិស៊ែប៊ីបានបង្ហើបឱ្យដឹងថា មានអ្នកណាម្នាក់បានផ្តល់ប្រាក់ចំនួន៦០,០០០អឺរ៉ូជាថ្នូរនឹងការលួងលោម Djokovic ហើយបន្ទាប់មកថតរឿងទាំង២ជាមួយគ្នាដើម្បីព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់កីឡាករវាយតឺន្នីសលេខ១ពិភពលោករូបនេះ។ ប៉ុន្តែ Djokovic មិនមែនជាតារាវាយតឺន្នីសតែម្នាក់ដែលពាក់ព័ន្ធនឹងរឿងអាស្រូវបែបនេះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានកីឡាករមួយចំនួនដែលសុទ្ធសឹងជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ។ ម្ចាស់ជើងឯកកម្មវិធី Grand Slam គឺនាង Flavia Pennetta បានបង្ហើបថានាងបានបែកបាក់ជាមួយមិត្តប្រុសយូរឆ្នាំជាមួយជាកីឡាករវាយតឺន្នីសចូលនិវត្តន៍ឈ្មោះ Carlos Moya បន្ទាប់ពីនាងដឹងថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយពិធីករទូរទស្សន៍អេស្ប៉ាញ Carolina Cerezuela ។ Pennetta បានពិភាក្សាពីទំនាក់ទំនងរបស់ពួកគេនៅក្នុងជីវប្រវត្តិរបស់នាង Dritto al Cuore ។ ម្ចាស់ជើងឯកកីឡាករ Wimbledon ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា ‘Boom Boom Becker’ បន្ទាប់ពីពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា គាត់បានរួមភេទជាមួយនារីម្នាក់នៅក្នុងទូដាក់ចានលើគ្រែកាលពីឆ្នាំ១៩៩៩ … អានបន្ថែម រឿងអាស្រូវផ្លូវភេទកីឡាវាយតឺន្នីសDjokovic និងរឿងអាស្រូវផ្លូវភេទកីឡាករដទៃទៀត