ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero មានបំណងចង់បន្តទៅកាន់ក្លិបនៅ Premier League រដូវកាលក្រោយនេះ ប្រសិនបើក្លិបMan City មិនបន្តកុងត្រា ខណៈដែលមានការសង្ស័យថ្មីអំពីអនាគតរបស់គេនៅក្លិបមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី១៨ មីនា។ កីឡាករដែលរកគ្រាប់បាល់នាំមុខគេរបស់ក្លិបMan City វ័យ៣២ឆ្នាំរូបនេះបានផុតកុងត្រានៅរដូវក្តៅនេះ ហើយមិនទាន់ដឹងអំពីកិច្ចព្រមព្រៀងថ្មីសម្រាប់អាណត្តិបន្ទាប់ទេ។ កីឡាកររូបនេះបានលេង១៥នាទីចុងក្រោយនៃការប្រកួតវគ្គជម្រុះ Champions League លើក្រុម BorussiaMonchengladbach នៅប្រទេសហុងគ្រីក្នុងសប្តាហ៍នេះ។ Sergio Aguero មានការខកចិត្តបន្ទាប់ពីការជាពីរបួសសម្រាប់ពេលវេលានៃការប្រកួតចាប់តាំងពីវិលត្រឡប់ទៅរកភាពរឹងមាំកាលពីខែមុនទោះបីជាគាត់បានបង្ហាញខ្លួននៅក្នុងការប្រកួត៣ដងចុងក្រោយក៏ដោយ។ប្រភពដែលស្និទ្ធនឹងកីឡាកររូបនេះក៏បាននិយាយដែរថា គាត់មានការព្រួយបារម្ភអំពីអាជីពរបស់គាត់ដែលមានរយៈពេល១០ឆ្នាំនៅក្នុងក្រុម Man … អានបន្ថែម Sergio Aguero ចង់លេងនៅអង់គ្លេសបន្តទៀតប្រសិនបើផុតកុងត្រានៅ Man City