អ្នកចាំទីជើងចាស់ Gianluigi Buffon របស់ក្រុមសេះបង្កង់ Juventusត្រូវបានសហព័ន្ធបាល់ទាត់អុីតាលីពិន័យជាប្រាក់៥,០០០អឺរ៉ូ (៦,០០០ដុល្លារ) កាលពីពាក់កណ្តាលសប្តាហ៍នេះពីបទប្រមាថ។ អ្នកចាំទីជួយឲ្យអុីតាលីឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកវ័យ៤៣ឆ្នាំដែលបានរួចផុតពីបម្រាមសម្រាប់ការប្រព្រឹត្តបទល្មើសរូបនេះត្រូវបានគេអះអាងថា ប្រើពាក្យប្រមាថមើលងាយដល់មិត្តរួមក្រុម ManoloPortanova អំឡុងជ័យជម្នះក្នុងលីគ ៤-០ របស់ Juventus លើក្រុម Parma កាលពីថ្ងៃទី១៩ ខែធ្នូ។ លោក Buffon ដែលកាន់កំណត់ត្រាសម្រាប់ការប្រកួត Serie A ដែលបានបង្ហាញខ្លួនចំនួន៦៥៣រហូតមកដល់បច្ចុប្បន្នមិនត្រូវបានគេចាប់បានដោយកាមេរ៉ាទេ ប៉ុន្តែមានការថតសំលេងអំពីឧប្បត្តិហេតុនេះ។ ចាប់តាំងពីឆ្នាំ២០១០មកសហព័ន្ធបាល់ទាត់អុីតាលីបានចាត់វិធានការវិន័យទៅលើកីឡាករ និងគ្រូបង្វឹកជាច្រើននាក់ដែលមិនគោរពបទបញ្ញត្តិទាំងឡាយដែលបានចែង។ ប៉ុន្តែការពិន័យបានកើនឡើងនៅរដូវកាលនេះជាមួយនឹងគ្មានអ្នកគាំទ្រក្នុងពហុកីឡដ្ឋានដែលអនុញ្ញាតឱ្យមីក្រូហ្វូន និងកាមេរ៉ាចាប់យកការផ្លាស់ប្តូរនិងពាក្យសម្តីរវាងកីឡាករ និងគ្រូបង្វឹក។ ខ្សែបម្រើ AS … អានបន្ថែម អ្នកចាំទី Buffon របស់ក្រុមសេះបង្កង់ Juventus រងពិន័យពីបទប្រមាថ