រថយន្ដក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងបើកលឿនដូចហោះ​ហេីយរេចង្កូតទៅបុករះរ៉ឺម៉ក់ម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

​ ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីរថយន្តប្រមូលសំរាមមួយគ្រឿងរបស់ក្រុមហ៊ុនស៊ិនទ្រី​ បានបើកលឿនដូចហោះហេីយរេចង្កូតឡើងលើខឿនមកបុករះម៉ូតូសណ្តោងរ៉ឺម៉កនិងអ្នកថ្មើរជើង កាលពីវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: … អាន​បន្ថែម រថយន្ដក្រុមហ៊ុនស៊ិនទ្រីមួយគ្រឿងបើកលឿនដូចហោះ​ហេីយរេចង្កូតទៅបុករះរ៉ឺម៉ក់ម៉ូតូនិងអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់នៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១

ភ្នំពេញ៖ ថ្លែងក្នុងសារសំឡេងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី … អាន​បន្ថែម វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នឹងមកដល់នៅថ្ងៃអាទិត្យ ទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១

អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់អន្តរជាតិដាក់គំនាបទៅលើប្រទេសមីយ៉ាន់ម៉ា

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres កាលពីថ្ងៃទី ៣ខែកុម្ភៈ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់គំនាបទៅលើកម្លាំងទាហានមីយ៉ាន់ម៉ា ដើម្បីធានាថាការធ្វើរដ្ឋប្រហារមិនទទួលបានជោគជ័យនោះឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា … អាន​បន្ថែម អគ្គលេខាធិការអង្គការសហប្រជាជាតិអំពាវនាវដល់អន្តរជាតិដាក់គំនាបទៅលើប្រទេសមីយ៉ាន់ម៉ា

ស្ត្រីម្នាក់ចង.ក សម្លាប់ខ្លួនមិនដឹងមូលហេតុផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញចង.ក សម្លាប់ខ្លួននៅក្នុងផ្ទះមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះមកពិនិត្យសពខ្លាចជារឿងឃាដកម្ម។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី៣ខែកុម្ភះឆ្នាំ២០២១ ស្ថិយនៅចំណុចភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីខាងលើមានឈ្មោះ ឈ្មោះ … អាន​បន្ថែម ស្ត្រីម្នាក់ចង.ក សម្លាប់ខ្លួនមិនដឹងមូលហេតុផ្អើលអ្នកភូមិ

លួចទូកស្មាច់ បំរុងយកទៅលក់នៅជ្រោយចង្វារ ប៉ុន្តែរត់មិនរួចត្រូវសមត្ថកិច្ច ដេញតាមចាប់បាន

ភ្នំពេញ ៖ បុរសជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចទូកស្មាច់របស់ការដ្ឋានសាងសង់ស្ពានកោះនិរោបើករត់ទៅដល់កោះដាច់ត្រូវកម្លាំងសមត្ថកិច្ចជិះអូប័រដេញតាមឃាត់បានយកមកសាកសួរនាំបង្កការភ្ញាក់ផ្អើល កាលម៉ោងជាង៧ព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចការដ្ឋាន តាមផ្លូវបេតុង … អាន​បន្ថែម លួចទូកស្មាច់ បំរុងយកទៅលក់នៅជ្រោយចង្វារ ប៉ុន្តែរត់មិនរួចត្រូវសមត្ថកិច្ច ដេញតាមចាប់បាន

Cristiano Ronaldo ឡើងឈរដល់កំពូលតារាងក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឡើងឈរកំពូលតារាងក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេបំផុតក្នុងពិភពបាល់ទាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រកបាន២គ្រាប់ឲ្យ Juventus ទល់នឹងក្រុម Inter Milan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធសម្រាប់គ្រាប់បាល់៧៦២ និង៧៦៣របស់គាត់។ ការរកគ្រាប់បាល់បាល់នោះធ្វើឱ្យ Cristiano Ronaldo ឈានដល់កម្រិតកំពូលលើសអ្នកទាំងពីរគឺ Pele និង Josef Bican ដែលរកបាន៧៦២គ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយមានភាពចម្រូងចម្រាសជាច្រើនជុំវិញតួលេខរបស់ Josef Bican និង Pele ដូចដែលការអះអាងត្រូវបានធ្វើឡើងសម្រាប់អ្នកទាំង២ថាគ្រាប់បាល់ដែលរកបានពិតប្រាកដរបស់ពួកគេខ្ពស់ជាង ដោយប្រភពខ្លះអះអាងថា Josef Bicanរកបាន៨០៥គ្រាប់។ តួលេខរបស់កីឡាករ Cristiano មិនមានចម្ងល់ទេ ហើយគាត់បានផ្លាស់ប្តូរក្លិបរបស់គាត់ដោយរកបាន ៣១គ្រាប់ជាមួយក្លិប Sporting CP, ១១៨គ្រាប់ជាមួយ Manchester United, ៤៥១គ្រាប់ជាមួយ Real … អាន​បន្ថែម Cristiano Ronaldo ឡើងឈរដល់កំពូលតារាងក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ

Rafael Nadal ដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup ដោយសារបញ្ហាខ្នង ខណៈ Novak Djokovic ឈ្នះគូប្រកួត

កីឡាករវាយតឺន្នីស Rafael Nadal បានដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup របស់អេស្ប៉ាញដោយមានបញ្ហាឆ្អឹងខ្នងត្រូវសម្រាក១សប្តាហ៍មុនពេលចូលរួមប្រកួតពានរង្វាន់ Grand Slam លើកទី ២១ផ្នែកបុរសក្នុងព្រឹត្តិការណ៍ Australian Open ។ កីឡាករវាយតឺន្នីសលេខ២ពិភពលោកវ័យ៣៤ឆ្នាំរូបនេះគ្រោងនឹងជួបជាមួយកីឡាករអូស្រ្តាលី Alex de Minaur នៅឯ Melbourne Park នៅថ្ងៃពុធ។ Nadal បាននិយាយថា គាត់សង្ឃឹមថានឹងលេងឱ្យក្រុមជើងឯករងឆ្នាំ២០២០ ជាមួយអេស្ប៉ាញនៅថ្ងៃព្រហស្បតិ៍។ ចំណែកកីឡាករ Novak Djokovic បានជួយ … អាន​បន្ថែម Rafael Nadal ដកខ្លួនចេញពីការប្រកួតបើកឆាក ATP Cup ដោយសារបញ្ហាខ្នង ខណៈ Novak Djokovic ឈ្នះគូប្រកួត

ប្រជារាស្ត្រថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយអគ្គមហេសីបាត់ព្រះកាយ

ការអវត្តមានរបស់ព្រះអគ្គមហេសីSuthida នៅក្នុងព្រឹត្តិការណ៍ធំៗ ​ដោយជំនួសវិញនូវមហេសីទីពីរដែលជាអតីតស្នំឯកធ្វើឱ្យប្រជារាស្ត្រថៃបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ព្រះអគ្គមហេសី។ ព័ត៌មានស្តីពី​រាជវាំងថៃ ត្រូវបានកាត់បន្ថយផ្សព្វផ្សាយ ហើយបានចេញច្បាប់​ពិន័យ ដាក់ទោសដល់អ្នកដែលរិះគន់ព្រះមហាក្សត្រនឹងត្រូវជាប់គុកដល់ទៅ​១៥ឆ្នាំ ។ បច្ចុប្បន្នពលរដ្ឋថៃ ពឹងផ្អែកទៅលើព័ត៌មានដែលរាជវំាងថៃផ្សព្វផ្សាយតែប៉ុណ្ណោះ … អាន​បន្ថែម ប្រជារាស្ត្រថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយអគ្គមហេសីបាត់ព្រះកាយ

បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នាទៅផ្ទះស្រាប់តែមាននគរបាលស្លៀកពាក់សុីវិលបើកម៉ូតូ​ដេញ​ពីក្រោយមក​ធាក់​ទៅលើ​ជនរងគ្រោះ រួច​ដក​កាំភ្លើង​គំរាម​បាញ់ប្រហារ

ភ្នំពេញ៖ បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នា ចេញពី​ធ្វើការ​រួច​​ហើយចូល​ហូប​អី​បន្តិចបន្តួច ទើប​បន្តដំណើរ​ទៅ​ផ្ទះ​វិញ ខណៈនោះស្រាប់តែមាន​បុរស​ម្នាក់ដែល​គេ​ស្គាល់​ថាជា​មន្ត្រីនគរបាល​ជិះ​ម៉ូតូ​ដេញ​តាមពីក្រោយទៅមក​ធាក់​លើ​ជនរងគ្រោះ រួច​ដក​កាំភ្លើងខ្លី​គំរាម​បាញ់​ប្រហារបណ្ដាល​ឱ្យផ្អើល​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យចុះមក​ឃាត់ខ្លួន​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះកើតឡើង​នៅ​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​​ទី​៣ ខែកុម្ភៈ ឆ្នាំ២០២១ … អាន​បន្ថែម បុរសស្ត្រី២​នាក់​ជិះម៉ូតូឌុប​គ្នាទៅផ្ទះស្រាប់តែមាននគរបាលស្លៀកពាក់សុីវិលបើកម៉ូតូ​ដេញ​ពីក្រោយមក​ធាក់​ទៅលើ​ជនរងគ្រោះ រួច​ដក​កាំភ្លើង​គំរាម​បាញ់ប្រហារ

ក្រុមការងារជំនាញបញ្ជូនសាររបស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារនិងបំពាក់វិទ្យុទាក់ទងថ្មីជូនបញ្ជាការដ្ឋានយោធភូមិភាគទី៥

ខេត្តបាត់ដំបង៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥បានទទួលក្រុមការងារជំនាញបញ្ជូនសារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម … អាន​បន្ថែម ក្រុមការងារជំនាញបញ្ជូនសាររបស់បញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក ចុះត្រួតពិនិត្យការងារបញ្ជូនសារនិងបំពាក់វិទ្យុទាក់ទងថ្មីជូនបញ្ជាការដ្ឋានយោធភូមិភាគទី៥

កាន់តែផ្អែមល្ហែមខ្លាំងតារាស្រីមួយគូទៀតបង្ហាញស្នេហាភេទដូចគ្នាដោយបើកចំហរ

ភ្នំពេញ៖ ក្នុងរង្វង់សិល្បៈធ្លាប់មានការទម្លាយថាមានតារាប្រុសមិនតិចទេ ដែលបានភ្ជាប់ចំណងស្នេហាភេទ ដូចគ្នា ក្នុងនោះគេក៏មានការទម្លាយដែរថាក៏មានតារាស្រីមួយចំនួនបាននិងកំពុងភ្ជាប់ចំណងស្នេហាភេទដូចគ្នា ប៉ុន្តែក្នុងនោះគេសង្កេតឃើញមានតែតារាស្រី២នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តបើកបង្ហាញស្នេហាខុសធម្មជាតិ នេះជាសាធារណៈ និងហ៊ានប្រឈមមុខនឹងការពិតពិសេសក្រុមអ្នករើសអើងការស្រលាញ់ភេទដូចគ្នា។ កន្លងទៅគេដឹងដែរថា នៅមានចំណងស្នេហាភេទដូចគ្នារវាងសិល្បករជាច្រើនផ្សេងទៀតដែលពួកគេនៅមិនទាន់មានភាពក្លាហានបង្ហាញមុខជាសាធារណៈ ព្រោះតែពួកគេបញ្ចៀសពីការរិះគន់ពេបជ្រាយរើសអើង ពីសង្គម ពិសេសការបារម្ភលើប្រជាប្រិយភាពថានឹងអាចថមថយទៅវិញប្រសិនបើស្នេហាខុសធម្មជាតិនេះត្រូវបានបើកបង្ហាញជាសាធារណៈ។ ​គូស្នេហ៍ទី១គឺតារាចម្រៀងប្រចាំផលិតកម្មថោនគឺកញ្ញា អេនីហ្សាម បានទម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាលែងលាក់នឹងបង្ហាញសាធារណៈ។ ការទម្លាយទំនាក់ទំនងស្នេហាភេទដូចគ្នារបស់តារាចម្រៀងរូបនេះជាមួយតារាស្រីម្នាក់នាងត្រូវបានគេលើកឡើងថាបានបែកបាក់ស្នេហាជាមួយបុរសម្នាក់។ ពេលនេះនាងបាន បង្ហាញភាពផ្អែមល្ហែមខ្លាំងរួមសង្សាស្រីបណ្ដូលចិត្តជាសាធារណៈ ដូចជាការធ្វើដំណើរកម្សាន្តលើឆ្នេរសមុទ្ររួមជាមួយគូស្នេហ៍ថ្មីនេះផងដែរ។ ទោះលេចចេញការរិះគន់ខ្លះប៉ុន្តែក៏មានអ្នករួមអាជីព និងអ្នកបើកចិត្តយល់អំពីស្នេហាខុសធម្មជាតិនេះបានថ្លែងសារសាទរ ថាពិតជាផ្អែមល្ហែម គួរឲ្យច្រណែន។ គូស្នេហ៍ទី២នោះគឺតារាសម្តែង … អាន​បន្ថែម កាន់តែផ្អែមល្ហែមខ្លាំងតារាស្រីមួយគូទៀតបង្ហាញស្នេហាភេទដូចគ្នាដោយបើកចំហរ

ប្រធាន FIFA អះអាងថា កីឡាករបាល់ទាត់មិនមែនជាអាទិភាពសម្រាប់ចាក់វ៉ាក់សាំង COVID-19 ទេ

ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantinoបាននិយាយថា កីឡាករបាល់ទាត់មិនគួរត្រូវបានពិចារណាក្នុងចំណោមក្រុមអាទិភាពសម្រាប់ការទទួលវ៉ាក់សាំង COVID-19 ទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ​ និង CNA។ ប្រទេសមួយចំនួនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក ឬមានគម្រោងជំរុញឲ្យពួកគេទទួលបានវ៉ាក់សាំងនៅមុនព្រឹត្តិការណ៍អូឡាំពិកដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី២៣ ខែកក្កដាតទៅ។ ប៉ុន្តែលោក Infantino ដែលបានចាប់ផ្តើមយុទ្ធនាការរួមគ្នាមួយជាមួយអង្គការសុខភាពពិភពលោកដើម្បីលើកកម្ពស់ការទទួលថ្នាំបង្ការដោយយុត្តិធម៌ បានអះអាងថា គាត់មិនមែនជាអ្នកគាំទ្រកីឡាករបាល់ទាត់ដែលកំពុងឈរតម្រង់ជួរទទួលថ្នាំវ៉ាក់សាំងឡើយ។ លោក លោក Infantino បាននិយាយថា “ពិតណាស់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងគឺប្រជាជនដែលប្រឈមនឹងគ្រោះថ្នាក់ និងសម្រាប់បុគ្គលិកសុខាភិបាល។ នេះគឺច្បាស់ណាស់នៅក្នុងចិត្តរបស់យើង។ ខ្ញុំមិនគិតទេយើងមិនពិចារណាកីឡាករបាល់ទាត់ជាក្រុមអាទិភាពមួយនៅក្នុងបញ្ហានេះទេ។ ជាការពិតសម្រាប់ហេតុផលសុវត្ថិភាពនៅក្នុងបរិបទនៃខែខាងមុខនេះក្នុងបរិបទនៃការប្រកួតប្រជែងអន្តរជាតិ និងការធ្វើដំណើរការចាក់វ៉ាក់សាំងអាចត្រូវបានណែនាំនៅចំណុចខ្លះហើយព្រឹត្តិការណ៍អូឡាំពិកពិតណាស់មានតែនៅក្នុងរដូវក្តៅប៉ុណ្ណោះ”។ លោកបានបន្ថែមថា “ប៉ុន្តែអ្វីៗទាំងអស់នេះនឹងកើតឡើងជាការពិតគោរពការគោរពបទបញ្ជាចែកចាយដែលបានបង្កើតឡើង។ មានមនុស្សដែលមានហានិភ័យ ហើយប្រជាជនទាំងនេះគួរតែមានអាទិភាពជាការពិតហើយវាមិនមែនជាកីឡាករបាល់ទាត់ ឬមន្ត្រីនោះទេ” ។ ទោះយ៉ាងណាលោក Infantino បានអះអាងថា លោកពិតជាមានជំនឿចិត្តថាពហុកីឡដ្ឋាននឹងមានមនុស្សពេញនៅ World … អាន​បន្ថែម ប្រធាន FIFA អះអាងថា កីឡាករបាល់ទាត់មិនមែនជាអាទិភាពសម្រាប់ចាក់វ៉ាក់សាំង COVID-19 ទេ