ឥណ្ឌូនេស៊ីហាមពលរដ្ឋចូលរួមបុណ្យគ្រឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចេញច្បាប់ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាក្នុងឱកាសបុណ្យគ្រិឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ។ ច្បាប់ហាមប្រាមនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៨ខែមករាឆ្នាំ២០២១។ ច្បាប់ហាមប្រាមនេះដោយសារតែចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ក្រោយការឈប់សម្រាកពិធីបុណ្យនៅចុងខែតុលាឆ្នាំ២០២០ ។ កម្លាំងទាហាន និងប៉ូលិសនឹងចូលរួមដើម្បីធានាដល់ការអនុវត្តច្បាប់របស់ពលរដ្ឋ។ ពិធីបាញ់កាំជ្រួចឆ្នាំថ្មីក៏នឹងត្រូវលុបចោលផងដែរ។ … អានបន្ថែម ឥណ្ឌូនេស៊ីហាមពលរដ្ឋចូលរួមបុណ្យគ្រឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ
