ខ្សែប្រយុទ្ធ Haaland អះអាងថាសប្បាយចិត្តនៅ Dortmund ទោះបីទទួលបានពានរង្វាន់ Golden Boy ក៏ដោយ
កីឡាករ Erling Haaland បានអះអាងថា រូបគេពិតជារីករាយដែលបានមកលេងនៅ Borussia Dortmund ខណៈការរំពឹងទុកនៅតែបន្តកសាងកេរ្តិ៍ឈ្មោះនៅក្លិបអាល្លឺម៉ង់មួយនេះ បើទោះបីរូបគេទទួលបានពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេ Golden Boy និងលេចឮព័ត៌មានក្លិបមួយចំនួនចង់បានរូបគេក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៥ ធ្នូ ម្សិលមិញ។ ជាមួយគ្នានោះ Juventus ជាក្លិបចុងក្រោយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះដោយមានសេចក្តីរាយការណ៍មកពីសារព័ត៌មានអុីតាលី។ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនោះ Erling Haaland បាននិយាយថា “នោះគឺជាអ្វីដែលពួកគេកំពុងនិយាយ ប៉ុន្តែខ្ញុំមិនដែលនិយាយពីវាទេ។ ខ្ញុំបាននៅ BorussiaDortmund រយៈពេលមួយឆ្នាំ ខ្ញុំសប្បាយរីករាយពេលនៅទីនេះ”។ មានការជជែកជាច្រើនអំពីការផ្ទេរដ៏ធំមួយសម្រាប់កីឡាករជនជាតិន័រវេសរូបនេះមិនតិចទេ ដោយសារតែគាត់ត្រូវបានតំណាងដោយភ្នាក់ងារ Super Mino Raiola ។ ប៉ុន្តែ Erling Haaland បាននិយាយថា “គាត់បានជួយខ្ញុំច្រើនណាស់។ គាត់ជាភ្នាក់ងារល្អបំផុតនៅលើពិភពលោក ខ្ញុំចង់បន្តទៅមុខទៀតក្នុងអាជីពរបស់ខ្ញុំជាមួយគាត់”។ … អានបន្ថែម ខ្សែប្រយុទ្ធ Haaland អះអាងថាសប្បាយចិត្តនៅ Dortmund ទោះបីទទួលបានពានរង្វាន់ Golden Boy ក៏ដោយ
