យោងតាមសារព័ត៌មាន essentiallysports.com ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែធ្នូថា លោក Manny Pacquiao ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស PDP-Lanban ដែលកំពុងកាន់អំណាចនៅប្រទេសហ្វីលីនសព្វថ្ងៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីទីក្រុងម៉ានីលរបស់លោកប្រធានាធិបតី Duterte ក្នុងពិធីជប់លៀងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស។ ចំណែកតំណែងអនុប្រធានបក្ស PDP-Laban គឺលោក Lord Allan Velasco ដែលជាប្រធានសភាហ្វីលីពីនបច្ចុប្បន្ន។ អ្នកប្រដាល់ល្បីល្បាញ Manny Pacquiao បានបម្រើការជាសមាជិកព្រឹទ្ធសភារដ្ឋចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែមានអត្រាអ្នកចូលរួមទាប ហើយលោក Duterte ធ្លាប់បានកោតសរសើរពីឧត្តមគតិរបស់លោកកាលពីមុនដែលចាត់ទុកថាជាអនាគតដោយមានគំនិតច្នៃប្រឌិតនិងថ្មីៗ។ លោក Manny Pacquiao ប្រហែលជាមិនក្លាយជាអ្នកប្រដាល់សកម្មទៀតទេប្រសិនបើមហិច្ឆតានយោបាយរបស់គាត់កាន់តែខ្លាំង។ ដោយពិចារណាលើការបោះឆ្នោតដែលលោកកំពុងគ្រោងទុកគឺនៅឆ្នាំ២០២២ខាងមុខ អាជីពប្រដាល់របស់លោកគួរតែត្រូវបញ្ចប់ តែទោះជាយ៉ាងណាក៏ដោយគាត់នៅតែជាអ្នកប្រដាល់ល្អបំផុតម្នាក់នៅលើពិភពលោក។ … អានបន្ថែម លោក Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស PDP-Lanbanនៅហ្វីលីពីន