Man City លុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងដោយសារការពារការឆ្លងជំងឺកូវីដ-១៩

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បាននិយាយកាលពីថ្ងៃពុធថា ក្រុម Manchester City បានលុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងទល់នឹងក្រុម Troyes ដោយសារតែអាជ្ញាធររបស់អង់គ្លេសតម្រូវឲ្យក្រុមនេះនៅដាច់ដោយឡែកពីគេដើម្បីខ្លាចមានករណីឆ្លងជំងឺកូវីដ–១៩។ សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកណាម្នាក់ដែលទៅអង់គ្លេសពីប្រទេសបារាំងត្រូវតែដាច់ដោយឡែកពីគ្នានៅផ្ទះ ឬកន្លែងស្នាក់នៅផ្សេងទៀតរយៈពេល៥ទៅ១០ថ្ងៃតាមច្បាប់របស់រដ្ឋាភិបាលអង់គ្លេស។ ក្រុម Manchester City បានអះអាងនៅក្នុងសេចក្តីជូនដំណឹងថា ក្លិបទាំងពីរបានស្វែងរកមធ្យោបាយទាំងអស់ដើម្បីអាចប្រកួតគ្នាបាន ប៉ុន្តែរដ្ឋាភិបាលចក្រភពអង់គ្លេសថ្មីៗនេះផ្លាស់ប្តូរបទបញ្ជាសំរាប់អ្នកធ្វើដំណើរដែលវិលត្រឡប់មកពីប្រទេសបារាំងវិញបានធ្វើឱ្យមានការរឹតត្បិតដែលពិបាកនឹងការប្រកួត។ ក្រុម Troyes ដែលស្ថិតក្នុងលីគកំពូលបារាំងគឺជាផ្នែកមួយនៃក្រុមបាល់ទាត់ដែលគ្រប់គ្រងដោយទីក្រុង Abu Dhabi ដែលរួមមានលីគMajor League Soccer គឺក្រុម New … អាន​បន្ថែម Man City លុបចោលការប្រកួតមិត្តភាពមុនបើករដូវកាលនៅបារាំងដោយសារការពារការឆ្លងជំងឺកូវីដ-១៩

Barcelona ត្រូវជួបក្រុម Red Bull Salzburg ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល

ផែនការត្រៀមបើករដូវកាលថ្មីនារដូវក្តៅនេះកំពុងចាប់ផ្តើមលេចចេញជារូបរាងសម្រាប់ក្រុម Barcelona ដែលនឹងឡើងទៅជួបក្រុម Red Bull Salzburg នៅឯទីលាន Red Bull Arena នាថ្ងៃព្រហស្បតិ៍ទី៤ ខែសីហាខាងមុខ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា មុនការប្រកួតនៅប្រទេសអូទ្រីសក្រុមរបស់លោក Ronald Koeman បានប្រកួតជាមួយក្រុម Gimnàstic Tarragona កាលពីថ្ងៃពុធទី២១ ខែកក្កដា(លទ្ធផលBarcelonaឈ្នះ៤ទល់០), ត្រូវជួប Girona (ថ្ងៃសៅរ៍ទី ២៤ … អាន​បន្ថែម Barcelona ត្រូវជួបក្រុម Red Bull Salzburg ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល

រកឃើញអ្នកពាក់អាវលេខ៤ ជំនួស Ramos នៅ Real Madrid ហើយ

អ្នកគាំទ្រប្រហែលមិនស្គាល់ខ្សែការពារ David Alaba មុនពេលដែលគាត់មកដល់ Real Madrid មានការព្រួយបារម្ភថា តើអាវណាដែលគាត់នឹងពាក់ ប៉ុន្តែវាត្រូវបានគេបង្ហាញឱ្យដឹងនៅថ្ងៃពុធថា កីឡាករសញ្ជាតិអូទ្រីសរូបនេះនឹងពាក់អាវ Sergio Ramos លេខ៤ ។ ព័ត៌មានត្រូវបានចេញផ្សាយដោយ MARCA កាលពីថ្ងៃទី២១ កក្កដាថា ជាការភ្ញាក់ផ្អើលនៃពិធីធ្វើបទបង្ហាញរបស់គាត់ដែលថា អតីតប្រធានក្រុម Real Madrid កីឡាករ Ramos បានពាក់លេខនេះអស់រយៈពេលមួយទសវត្សរ៍កន្លះ។ នៅពេលដែលត្រូវបានគេសួរអំពីជម្រើសលេខអាវ គាត់បាននិយាយថា “ខ្ញុំបាននិយាយទៅកាន់ក្លិបអំពីអាវនេះ”។ David Alaba បានបន្តថា “ពួកគេបានផ្តល់លេខនោះដល់ខ្ញុំ ខ្ញុំគិតថាមិនមានអ្វីផ្សេងទៀតទេ។ ខ្ញុំដឹងថាលេខនេះមានន័យយ៉ាងម៉េចសម្រាប់ក្លិបហើយវាជាកម្លាំងចិត្តរបស់ខ្ញុំ។ វាតំណាងឱ្យភាពខ្លាំង និងភាពជាអ្នកដឹកនាំខ្ញុំចង់ផ្តល់ឱ្យខ្ញុំនូវលេខទាំងអស់នោះ”។ … អាន​បន្ថែម រកឃើញអ្នកពាក់អាវលេខ៤ ជំនួស Ramos នៅ Real Madrid ហើយ

ក្រុមស្រ្តីអង់គ្លេសយកឈ្នះក្រុមឈីលី២ទល់០ក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន

ចក្រភពអង់គ្លេសបានចាប់ផ្តើមយុទ្ធនាការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិករបស់ពួកគេដោយជោគជ័យនៅពេលដែលក្រុមកីឡាបាល់ទាត់នារីបានផ្តួលក្រុមឈីលី២ទល់០នៅក្នុងពហុកីឡដ្ឋានដែលមិនមានអ្នកទស្សនាមួយក្នុងទីក្រុង Sapporo ប្រទេសជប៉ុន។ ខ្សែប្រយុទ្ធរបស់ក្រុម Manchester City គឺកីឡាការិនី Ellen White រកបាន២គ្រាប់ក្នុងការប្រកួតនេះម្នាក់ឯងគឺនៅនាទីទី១៨ និងនាទីទី៧៣ ក្នុងពូល E ។ ក្រុមរបស់ស្ត្រីអង់គ្លេសបានគ្រប់គ្រងបាល់ និងបង្កើតឱកាសជាច្រើន ហើយ Ellen White អាចរកបានបាល់ hat-trick ប្រសិនបើនាងមិនមានកំហុសនៅពេលដែលនាងបានស្ទុះងើបឡើងវិញពីការធ្វើរំខានរបស់ខ្សែការពារ Georgia Stanway ។ សម្រាប់ការប្រកួតផ្សេងទៀតកាលពីថ្ងៃម្សិលមិញគឺប្រេស៊ីលបានយកឈ្នះក្រុមចិន៥ទល់០, ស៊ុយអែតយកឈ្នះក្រុមអាមេរិក៣ទល់០, ម្ចាស់ផ្ទះជប៉ុនស្មើ១ទល់១ជាមួយក្រុមកាណាដា, … អាន​បន្ថែម ក្រុមស្រ្តីអង់គ្លេសយកឈ្នះក្រុមឈីលី២ទល់០ក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន

PSG ចង់បាន Paul Pogba ចំពេលដែលកុងត្រានៅ Man Utd មិនប្រាកដប្រជា

ខ្សែបម្រើ Paul Pogba នឹងផុតកុងត្រានៅក្លិបបិសាចក្រហមនារដូវក្តៅខាងមុខហើយ ហើយក្លិប Paris Saint-Germain កំពុងតែព្យាយាមទាក់ទងក្នុងការផ្ទេរមកទឹកដីបារាំងវិញនៅរដូវកាលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror នៅព្រឹកថ្ងៃទី២១ កក្កដានេះ។ Paul Pogba គឺជាគោលដៅមួយសម្រាប់ Paris Saint-Germain ជាមួយលោក Mauricio Pochettino ចង់ធ្វើឱ្យតារាឆ្នើមរបស់ Man Utd រូបនេះចុះហត្ថលេខានៅរដូវក្តៅ។ កីឡាករវ័យ២៨ឆ្នាំរូបនេះកំពុងតែឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យានៅក្លិប Man Utd ដោយមិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ទោះបីជាមានកិច្ចព្រមព្រៀងថ្មីក៏ដោយ។មានន័យថា ខ្សែបម្រើបារាំងរូបនេះនឹងមានសេរីភាពក្នុងការនិយាយទៅកាន់ក្លិបបរទេសចាប់ពីខែមករា។ ប៉ុន្តែ PSG កំពុងតែស្វែងរកការលក់កីឡាករនៅរដូវក្តៅនេះក្នុងក្តីសង្ឃឹមថា ពួកគេអាចប្រមូលប្រាក់បាន៥០លានផោនដែលពួកគេជឿជាក់ថា អាចនឹងទទួលបានថ្លៃដែលMan United ចង់លក់។ លោក Pochettino គឺជាមធ្យោបាយមួយចំនួនក្នុងការកសាងឡើងវិញនៅក្លិប PSG ។ អតីតគ្រូបង្វឹក Spurs រូបនេះបាននាំយកអ្នកចាំទីអុីតាលី Gianluigi Donarumma ដែលឈ្នះពានរង្វាន់យូរ៉ូ២០២០ ខ្សែការពារឆ្នើម Sergio Ramos ខ្សែការពារស្តាំ Achraf Hakimi និងអតីតខ្សែបម្រើ Gini Wijnaldum របស់ហូឡង់។ ឥឡូវនេះក្រុម PSG ចង់បាន Pogbaហើយក៏កំពុងប្រកួតប្រជែងនឹងចំណាប់អារម្មណ៍របស់ Man United លើកីឡាករខ្សែបម្រើប្រយុទ្ធ Eduardo Camavinga ផងដែរ។ … អាន​បន្ថែម PSG ចង់បាន Paul Pogba ចំពេលដែលកុងត្រានៅ Man Utd មិនប្រាកដប្រជា

លោក Nuno Espirito Santo អះអាងថា Harry Kane គឺជាកីឡាកររបស់Tottenham

លោក Nuno Espirito Santo អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានចេញការព្រមានចំពោះក្លិបដែលចាប់អារម្មណ៍នឹង Harry Kane ចំពេលមានការសង្ស័យអំពីអនាគតរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ។ Harry Kane ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីក្លិបរបស់គាត់នៅរដូវក្តៅនេះដើម្បីស្វែងរកពានរង្វាន់ដំបូងនៃអាជីពរបស់គាត់។ ទោះបីជាការខិតខំប្រឹងប្រែងរបស់ Kane ក្នុងការឈ្នះស្បែកជើងមាសក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុនក៏ដោយក៏ Spurs បានខកខានមិនបានប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League សម្រាប់២រដូវកាលជាប់ៗគ្នា។ ការបរាជ័យចុងក្រោយរបស់អង់គ្លេសក្នុងព្រឹត្តិការណ៍យូរ៉ូ២០២០ពីសំណាក់ក្រុមអុីតាលីលើបាល់ប៉េណាល់ទីមានន័យថា កីឡាករវ័យ២៧ឆ្នាំរូបនេះនៅតែមិនទាន់ទទួលបានពានរង្វាន់ធំមួយក្នុងអាជីពរបស់គាត់សម្រាប់ក្លិប ឬប្រទេស។ ម្ចាស់ជើងឯក Premier League ក្រុម Manchester City ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Harry Kane ខណៈដែលពួកគេកំពុងសម្លឹងមើលដើម្បីជំនួសកីឡាករ Sergio Aguero ដែលបានផ្លាស់ទៅលេងនៅ Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ ព័ត៌មាននេះ លោក Nuno ដែលជាអតីតគ្រូបង្វឹកក្រុម Wolves ដែលត្រូវបានតែងតាំងជាអ្នកស្នងតំណែងជំនួសលោក Jose Mourinho កំពុងរំពឹងថា ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់គាត់នឹងវិលត្រឡប់មកកាន់ក្រុម Tottenham សម្រាប់ការហ្វឹកហាត់មុនបើករដូវកាលបន្ទាប់ពីការសម្រាកមួយរយៈខ្លីនៃការខិតខំប្រឹងប្រែងរបស់គាត់នៅក្នុងព្រឹត្តិការណ៍អឺរ៉ុប។ … អាន​បន្ថែម លោក Nuno Espirito Santo អះអាងថា Harry Kane គឺជាកីឡាកររបស់Tottenham

Brahim ចូលរួមជាមួយ AC Milan ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Real Madrid និង AC Milan បានឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងធ្វើឱ្យកីឡាករ Brahim Diaz វិលត្រឡប់ទៅកាន់កីឡដ្ឋានRossoneri វិញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំ។ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញរូបនេះរីករាយនឹងការខ្ចីជើងដោយជោគជ័យជាមួយនឹងក្លិបយក្ស Serie A កាលពីរដូវកាលមុនដោយលេងបាន៣៩ប្រកួត និងរកបាន៧គ្រាប់នៅគ្រប់ការប្រកួតទាំងអស់។ ការផ្លាស់ប្តូរនេះធ្វើឲ្យកីឡាកររូបនេះត្រូវបានធានានូវបទពិសោធន៍ដល់ក្រុមដំបូង ជាពិសេសនៅពេលគាត់បង្ហាញខ្លួនស្របពេលដែលក្រុម AC Milan អាចរក្សាកីឡាករសំខាន់ម្នាក់ពីរដូវកាលមុន ជាពិសេសការចាកចេញរបស់កីឡាករ Hakan Calhanoglu ។ ទន្ទឹមនឹងនេះដែរក្លិប Real Madrid មិនមានអ្វីដែលត្រូវបាត់បង់ពីកិច្ចព្រមព្រៀងនោះទេ ព្រោះថាទ្រព្យសម្បត្តិរបស់ពួកគេអាចបន្តអភិវឌ្ឍក្នុងកម្រិតខ្ពស់ ហើយអាចតាមដានថា ក្លិបនឹងបន្តស្វែងរកថវិកាដើម្បីទិញកីឡាករឆ្នើមៗផ្សេងទៀត។ សូមបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញវ័យ២១ឆ្នាំ Brahim Diaz បានផ្ទេរពីក្លិប Man … អាន​បន្ថែម Brahim ចូលរួមជាមួយ AC Milan ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើង

Lucas Vazquez ត្រឡប់ចូលហ្វឹកហាត់ឲ្យ Real Madrid បន្ទាប់ពីជាពីរបួស

កីឡាករ Lucas Vazquez បានត្រឡប់មកហ្វឹកហាត់នៅក្លិប Real Madrid វិញកាលពីថ្ងៃអង្គារ បន្ទាប់ពីជាពីរបួសជង្គង់ដែលគាត់បានរងរបួសនៅក្នុងការប្រកួត El Clasico នៅឯ Estadio Alfredo Di Stefano ជាង៣ខែមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីថ្ងៃទី២០ កក្កដា ។ ក្រុម Real Madrid បានផ្តួលគូប្រជែង Barcelona នៅការប្រកួតកាលពីខែមេសា ក្នុងលីគកំពូលអេស្ប៉ាញ La Liga ប៉ុន្តែរបួសបានមើលឃើញថាខ្សែប្រយុទ្ធឆ្នើមរូបនេះខកខានយុទ្ធនាការដែលនៅសល់។ … អាន​បន្ថែម Lucas Vazquez ត្រឡប់ចូលហ្វឹកហាត់ឲ្យ Real Madrid បន្ទាប់ពីជាពីរបួស

🛰 មហាសេដ្ឋី Jeff bezos បានត្រៀមលក្ខណៈរួចរាល់ឡើងទៅទីអវកាស

នៅយប់នេះ(ម៉ោងកម្ពុជា)មហាសេដ្ឋី Amazon លោក Jeff bezos នឹងមនុស្ស3នាក់ទៀតនឹងហោះហេីរឡេីងទៅកាន់លំហអាកាសផែនដីតាមរយៈយានអវកាស new shepard។ ដំណើរទស្សនកិច្ចលំហ អាកាសគឺជាការសាកល្បងយានអវកាសស្វ័យប្រវត្តិដេីម្បីជាការបេីកផ្លូវដល់វិស័យទេសចរណ៍ទីអវកាសរបស់ក្រុមហ៊ុន … អាន​បន្ថែម 🛰 មហាសេដ្ឋី Jeff bezos បានត្រៀមលក្ខណៈរួចរាល់ឡើងទៅទីអវកាស

អគ្គិភ័យឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ចំការដូង​ ផ្អេីលដល់អាជ្ញាធរចុះធ្វើអន្តរាគមន៍ទាន់ពេល

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១​ ចំការដូង​ ស្ថិតនៅសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង៤​និង៥០នាទីរសៀល​ ថ្ងៃទី២០​ ខែកក្កដា​ … អាន​បន្ថែម អគ្គិភ័យឆាបឆេះបន្ទប់ឡៅតឿក្នុងផ្ទះល្វែងបុរីពិភពថ្មី១ចំការដូង​ ផ្អេីលដល់អាជ្ញាធរចុះធ្វើអន្តរាគមន៍ទាន់ពេល

ក្រុមកាំភ្លើងធំ Arsenal ទិញបានកីឡាករ Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងកិច្ចសន្យារយៈពេលវែង

ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Anderlecht និងខ្សែបម្រើជម្រើសជាតិបែលហ្ស៊ិក Albert Sambi Lokonga ក្នុងកិច្ចសន្យារយៈពេលវែង។ ថ្លៃឈ្នួលទោះបីជាមិនត្រូវបានបង្ហាញក៏ដោយត្រូវបានគេជឿជាក់ថា … អាន​បន្ថែម ក្រុមកាំភ្លើងធំ Arsenal ទិញបានកីឡាករ Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងកិច្ចសន្យារយៈពេលវែង

កំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton រងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអ៊ីនធើណេត

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា លោក Lewis Hamilton បានទទួលរងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមប្រព័ន្ធអ៊ីនធើណេតបន្ទាប់ពីបានឈ្នះពានរង្វាន់ Grand Prix កាលពីថ្ងៃអាទិត្យ ទី១៨ កក្កដាកន្លងទៅ។ … អាន​បន្ថែម កំពូលអ្នកប្រណាំងរថយន្ត Lewis Hamilton រងការរំលោភបំពានប្រកាន់ជាតិសាសន៍តាមអ៊ីនធើណេត