ខ្សែការពារ Emile Smith Rowe របស់ក្លិបកាំភ្លើងធំ Arsenal បានបន្តកុងត្រារយៈពេលវែងថ្មីជាមួយក្លិបនេះ ដែលធ្វើឲ្យរូបគេក្លាយជាកីឡាករយុវជនដែលមានកិច្ចសន្យាវែងជាងគេ។ យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័របានឲ្យដឹងថា កីឡាករដែលបានហាត់រៀននៅក្លិប Arsenal ចាប់តាំងពីមានអាយុ៩ឆ្នាំរូបនេះបានក្លាយជាតួអង្គដ៏សំខាន់របស់ក្រុមអ្នកចាត់ការលោក Mikel Arteta កាលពីរដូវកាលមុន និងបានបង្ហាញខ្លួនចំនួន៣៣ដងនៅក្នុងការប្រកួតទាំងអស់។ កីឡាករវ័យ២០ឆ្នាំរូបនេះត្រូវបានគេផ្តល់ឱ្យពាក់អាវលេខ១០ដែលដើរតាមគន្លងរបស់កីឡាករដូចជា Mesut Ozil និង Dennis Bergkamp ជាដើម។ ខ្សែការពារ Smith Rowe បានប្រាប់គេហទំព័ររបស់ក្លិបថា “កាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់មើល Dennis Bergkamp ហើយនៅពេលដែលខ្ញុំឆ្លងកាត់ការហ្វឹកហាត់ក៏ឃើញ កីឡាករ Mesut Ozil ក៏នៅទីនេះដែរហើយការទទួលបានឱកាសហ្វឹកហាត់ជាមួយគាត់ និងលេងជាមួយគាត់ក៏មិនគួរឱ្យជឿដែរ។ ខ្ញុំគ្រាន់តែចង់បន្តការខិតខំហើយសង្ឃឹមថា ខ្ញុំអាចលេងដូចពួកគាត់ និងចម្លងអ្វីដែលពួកគេបានធ្វើល្អពីមុនមក”។ ក្រុម Arsenal ដែលបានបញ្ចប់លេខរៀងទី៨ កាលពីរដូវកាលមុន ហើយបានចាប់ផ្តើមរដូវកាល Premier … អានបន្ថែម ខ្សែបម្រើ Smith Rowe របស់ Arsenal បន្តកុងត្រារយៈពេលវែង